We TV Cambodia

មិនធម្មតា!! ស្រ្តីខ្មែរមួយរូប ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រនៅអាមេរិក

មិនធម្មតា!! ស្រ្តីខ្មែរមួយរូប ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រនៅអាមេរិក

លោកស្រី វណ្ណា ហូវឺដ (Vanna Howard) ជាអតីតជនភៀសខ្លួនខ្មែរមួយរូបក្នុងចំណោមជនភៀសខ្លួនផ្សេងទៀត ដែលបានរត់គេចពីរបបពលពត និងបានទៅរស់នៅសហរដ្ឋអាមេរិក ហើយពេលនេះលោកស្រីបាន​ឈ្នះ​ការ​បោះឆ្នោត​​សម្រាប់​តំណែង​ជា​បេក្ខជន​សមាជិក​សភា។

លោកស្រី វណ្ណា ហូវឺដ នៅខាងស្ដាំដៃ

លោកស្រី បានទទួលជោគជ័យក្នុងការប្រកួតប្រជែងក្នុងគណបក្ស​ប្រជាធិបតេយ្យប្រចាំ​តំបន់ទី១៧ ​ក្នុង​សង្កាត់ ​Middlesex រដ្ឋ Massachusetts ដោយលោកស្រីទទួលបានសំឡេងគាំទ្រចំនួន ២,៦៨១សំឡេង ទល់នឹង១,៤៧៤សំឡេង។ តំបន់ដែលលោកស្រីឈ្នះឆ្នោតនេះដែរ ជាតំបន់ដែលមានប្រជាជនខ្មែររស់នៅច្រើន ហើយលោក ​ដេវីដ បានកាន់អស់រយៈពេលជាង ២០ឆ្នាំមកហើយ។

លោកស្រី ហូវឺដ បានមានប្រសាសន៍ថា «ទោះបីជាឆ្លងកាត់ការលំបាកពីអតីតកាលយ៉ាងណាក៏ដោយ ខ្ញុំមានមោទនភាពក្នុងការឃើញសហគមន៍របស់យើងជំនះឧបសគ្គ និងមានការអភិវឌ្ឍ រួមទាំងផ្នែកនយោបាយផងដែរ»។ មិនតែប៉ុណ្ណោះ «ឡូវែល គឺជាទីក្រុងដែលសម្បូរទៅដោយជនអន្តោប្រវេសន៍ ហើយមានប្រជាជនកម្ពុជាច្រើនជាងគេលំដាប់ទី២ នៅសហរដ្ឋអាមេរិក ហើយខ្ញុំសប្បាយចិត្តនៅពេលដែលមានស្ត្រីខ្មែរមួយរូបទៀតត្រូវបានជ្រើសរើសសម្រាប់ទីក្រុងឡូវែល។

សហគមន៍ខ្មែរនៅក្រៅប្រទេស

សូមជម្រាបថា លោកស្រី​ វណ្ណា ហូវឺដ គឺជាស្ត្រីខ្មែរអាមេរិកាំងទីបីនៅសហរដ្ឋអាមេរិកដែលត្រូវបានជាប់ឆ្នោតក្នុងការិយាល័យសាធារណៈ ហើយថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ លោកស្រីនឹងត្រូវប្រឈមជាមួយលោក  Martin Burke នៅក្នុងការបោះឆ្នោតទូទៅ។

អត្ថបទដោយ៖ Nevin

Related Articles