We TV Cambodia

មិនធម្មតា!! គ្រាន់តែពងសត្វរុយសោះ អាចលក់បានរហូតដល់ ១ពាន់ដុល្លារក្នុងមួយគីឡូ

មិនធម្មតា!! គ្រាន់តែពងសត្វរុយសោះ អាចលក់បានរហូតដល់ ១ពាន់ដុល្លារក្នុងមួយគីឡូ

សត្វរុយត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាសត្វចង្រៃ និងគ្មានប្រយោជន៍ ហើយថែមទាំងនាំមេរោគដល់មនុស្សថែមទៀតផង ប៉ុន្តែមានមនុស្សមួយចំនួនបែរជាអាចទាញចំណូលខ្ទង់ពាន់ដុល្លារពីរបរនវទៅវិញ។

លោក សៅ សែនសំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមរុយមួយកនន្លែងក្នុងរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា សត្វរុយមានចំនួន ២៦០០ប្រភេទ ហើយរុយដែលមានអត្ថប្រយោជន៍មានតែចំនួន ៣៥០ប្រភេទប៉ុណ្ណោះ។ ចំណែករុយដែលលោកចិញ្ចឹមនេះមានឈ្មោះថា Black Sodier Fly ជាប្រភេទសត្វរុយមានសារធាតុចិញ្ចឹមប្រូតេអ៊ីនជាង៤០ភាគរយ ខុសពីសត្វរុយធម្មតាដែលជាភ្នាក់ងារចម្លងមេរោគពីកាកសំណល់កខ្វក់ និងលាមកជាដើម ។

លោកបន្តថា សត្វរុយនេះត្រូវបានចិញ្ចឹមសម្រាប់យកទៅធ្វើជាចំណីរបស់មាន់ ទា ត្រី កង្កែប និងសត្វផ្សេងៗទៀត ព្រោះសត្វរុយប្រភេទនេះ មានសារធាតុប្រូតេអ៊ីនខ្ពស់ពេលយកទៅឱ្យសត្វវាស៊ីឆាប់ធំធាត់លឿន និងទទួលបានផលច្រើន។

ចំណែកលោក ប៊ុន ចាន់ វីរៈ កសិកររស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា ការចិញ្ចឹមរុយនេះ គឺ មិនមែនជារឿងប្លែកនោះទេ ព្រោះនៅប្រទេសធំៗ ដែលរីកចម្រើនខាងកសិកម្មគេបានយល់ពីអត្ថប្រយោជន៍នៃសត្វរុយនេះ ហើយគេចិញ្ចឹមវាជាលក្ខណៈធម្មតាដូចកសិកម្មផ្សេងៗទៀតទៅហើយ។

ជម្រាបថា ពងសត្វរុយ Black Sodier Fly នេះ ក្នុងមួយគីឡូអាចលក់បានក្នុងតម្លៃរហូតដល់ ១,០០០ដុល្លារឯណោះ ហើយអត្រាញាស់ក្លាយជាសត្វរ៉ុយអាចបានពី ១០០ ទៅ ២០០គីឡូក្រាម ចំពោះពូជដង្កូវកើតចេញពីរុយវិញក្នុងមួយគីឡូក្រាមលក់បានតម្លៃ ១០ដុល្លារ៕

អត្ថបទដោយ៖ Nevin

Related Articles