We TV Cambodia

មិនធម្មតា!! គ្រាន់តែដាំស្លឹកខ្ទឹមសោះ តែចំណូលវិញខ្ទង់ ១,០០០ដុល្លារក្នុងមួយខែ

មិនធម្មតា!! គ្រាន់តែដាំស្លឹកខ្ទឹមសោះ តែចំណូលវិញខ្ទង់ ១,០០០ដុល្លារក្នុងមួយខែ

របរដាំស្លឹកខ្ទឹម ដែលប្រជាពលរដ្ឋខ្មែរមួយចំនួនគិតថាមិនសូវបានចំណូល និងតែងតែមើលរំលងនោះ បែរជាប្រពលរដ្ឋជាច្រើនក្នុងខេត្តសៀមរាបកំពុងសង្ងំកើបលុយខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៅវិញ។

អ្នកស្រី ជឿន គឹមស៊ិប ជាកសិករមួយរូបរស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា អ្នកស្រីប្រកបរបរដាំស្លឹកខ្ទឹមនេះអស់រយៈពេល ២០ឆ្នាំមកហើយ ដោយក្នុងមួយខែអាចរកចំណូលបានជាមធ្យមជាង៣លានរៀល។

អ្នកស្រីបន្តថា ផ្ទៃដីដាំដុះរបស់អ្នកស្រីមានទំហំ ២០ម៉ែត្រ×៣០ម៉ែត្រ ហើយក្នុងរយៈពេល ២៨ថ្ងៃ ទៅ ៤០ថ្ងៃ គឺប្រមូលផលម្ដង ដោយបានប្រមាណ ៥០០គីឡូក្រាម។ ចំណែករឿងតម្លៃវិញ អ្នកស្រីបានប្រាប់ថា ខែខ្លះអាចលក់បាន ៨,៥០០៛ក្នុងមួយគីឡូ ប៉ុន្តែខែខ្លះក៏ធ្លាក់ចុះមកដល់ ៤,០០០៛ក្នុងមួយគីឡូក៏មានដែរ។

ទោះយ៉ាងណា អ្នកស្រីបានបញ្ជាក់ថា ការដាំដុះត្រូវប្រើប្រាស់ជីធម្មជាតិដូចជា អាចម៍គោជាដើម ហើយសម្រាប់ជីគីមីយើងប្រើបន្ទាប់បន្សំទៅតាមស្ថានភាពខ្ទឹមរបស់យើង ព្រោះធ្វើយ៉ាងណាឲ្យខ្ទឹមមានគុណភាពល្អ មិនប៉ះពាល់សុខភាព និងងាយស្រួលលក់ចេញទៅលើទីផ្សារ។

អត្ថបទដោយ៖ Nevin

Related Articles