We TV Cambodia

មិនធម្មតាមែន «ស្នៀតពោត» មានគុណសម្បិត្តចំពោះសុខភាពយ៉ាងនេះ

មិនធម្មតាមែន «ស្នៀតពោត» មានគុណសម្បិត្តចំពោះសុខភាពយ៉ាងនេះ

ស្នៀតពោត អាចយកមកធ្វើជាម្ហូប ឬ ឆា​តាមចំណង់ចំណូលចិត្តផ្សេងៗគ្នា។ ស្នៀតពោត មិនត្រឹមជាបន្លែអាហារដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ទោះបីជាវាមានទំហំតូចក៏ពិតមែន ៖

១,បន្ថយសម្ពាធឈាម

មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនដែលមានផ្ទុកក្នុងស្នៀតពោត គឺប៉ូតាស្យូម។ ប៉ូតាស្យូមជាសារធាតុរ៉ែដែលធ្វើឲ្យសម្ពាធឈាមថយចុះ និងមានតុល្យភាព។ ដូច្នេះប្រសិនបើអ្នកមានជំងឺលើសឈាម ចូរបន្ថែមស្នៀតពោតក្នុងរបបអាហារប្រចាំថ្ងៃឲ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន។

២,សុខភាពភ្នែកល្អ

អ្នកក៏អាចទទួលបានបរិមាណវីតាមីន A ដ៏ល្អពីស្នៀតពោតផងដែរ ហើយនេះមានន័យថា បន្លែតូចនេះ គឺល្អប្រសើរបំផុតសម្រាប់សុខភាពភ្នែករបស់អ្នក។

៣,ការពារអាការៈទល់លាមក

បន្ថែមស្នៀតពោតទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជួយសម្រួលដល់ពោះវៀនឲ្យដំណើរការបានល្អ និងប្រសើរជាងមុន។ នេះក៏ព្រោះតែស្នៀតពោតមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ លើសពីនេះទៅទៀត ចំពោះប្រភេទនៃជាតិកាបូអ៊ីដ្រាតដែលមិនអាចរំលាយបានដោយរាងកាយ នោះជាតិសរសៃនឹងជួយធ្វើឲ្យពោះវៀនមានភាពងាយស្រួលក្នុងការកម្ចាត់ជាតិពុល និងកាកសំណល់ពីការរំលាយអាហារ។

៤, កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ

ការទទួលទានជាតិសសៃដែលមានផ្ទុកក្នុងស្នៀតពោតជារៀងរាល់ថ្ងៃ ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles