We TV Cambodia

មិនទាន់អស់អាល័យពីល្ខោនខោល ព្រលឹងរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន បានចូល​សន្ធិត​ចៅរបស់គាត់ និងបាន​រាំល្ខោនខោលគួរឲ្យភ្ញាក់ផ្អើលបំផុត

ព្រលឹងរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន បានចូលសន្ធិតក្នុងខ្លួនចៅប្រុសរបស់លោក (ប្រភព៖ ហ្វេសប៊ុក)

កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មានការចែករំលែកទាក់ទងនឹងវីដេអូឃ្លីបមួយដែលបានបង្ហាញពីសកម្មភាព ព្រលឹងរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន បានចូលសន្ធិតក្នុងខ្លួនចៅប្រុសរបស់លោក និងបានរាំល្ខោនខោលនៅក្នុងពិធីបុណ្យសព ទាំងដែលចៅប្រុសរបស់លោកមិនមែនជាអ្នកល្ខោនខោល និងមិនចេះរាំល្ខោនខោលសូម្បីតែបន្តិច។

លោកសាស្រ្តាចារ្យ ទិត្យ សែន (ប្រភព៖ ហ្វេសប៊ុក)

លោកសាស្រ្តាចារ្យ ទិត្យ សែន ជាជំនាញឯកទេសតួយក្សក្នុងល្ខោនខោលដ៏ល្បីឈ្មោះ  ហើយលោកគឺជាបុគ្គលមួយរូបដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងច្រើនក្នុងការថែររក្សាល្ខោនមួយនេះ ដែលជាកេរ្តិ៍ដំណែល និងជាវប្បធម៌របស់ជាតិខ្មែរទាំងមូល។ ហើយការចូលសន្ធិតចៅប្រុសរបស់លោកនេះដែរ គឺបង្ហាញថា ទោះបីជាលោកទទួលមរណភាពទៅហើយក្ដី ក៏លោកនូវតែមានការស្រណោះ និងមិនដាច់អាល័យពីល្ខោនខោលនោះដែរ។

ព្រលឹងរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន បានចូលសន្ធិតក្នុងខ្លួនចៅប្រុសរបស់លោក (ប្រភព៖ ហ្វេសប៊ុក)

សូមជម្រាបថា លោកសាស្រ្តាចារ្យ ទិត្យ សែន បានទទួលមរណភាពនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ដោយរោគាពាធ ហើយសពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋាន ស្ថិតក្នុងវត្តទឹកថ្លា ក្រុងភ្នំពេញ​ ដែលនឹងត្រូវបូជានៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅវេលាម៉ោង ២រសៀល នៅវត្តទឹកថ្លា។

ព្រលឹងរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន បានចូលសន្ធិតក្នុងខ្លួនចៅប្រុសរបស់លោក (ប្រភព៖ ហ្វេសប៊ុក)
ព្រលឹងរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន បានចូលសន្ធិតក្នុងខ្លួនចៅប្រុសរបស់លោក (ប្រភព៖ ហ្វេសប៊ុក)
ព្រលឹងរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន បានចូលសន្ធិតក្នុងខ្លួនចៅប្រុសរបស់លោក (ប្រភព៖ ហ្វេសប៊ុក)
ព្រលឹងរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន បានចូលសន្ធិតក្នុងខ្លួនចៅប្រុសរបស់លោក (ប្រភព៖ ហ្វេសប៊ុក)
ព្រលឹងរបស់លោកសាស្រ្តាចារ្យ ទិត្យ សែន បានចូលសន្ធិតក្នុងខ្លួនចៅប្រុសរបស់លោក (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *