We TV Cambodia

មិនចាញ់ខេត្តដទៃ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត ៣មុឺននាក់

មិនចាញ់ខេត្តដទៃ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត ៣មុឺននាក់

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ព្រះសីហនុ៖ ក្នុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិបានធ្វើដំណើរកម្សាន្តជាក្រុមគ្រួសារទៅកាន់បណ្ដាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តព្រះសីហនុមានភ្ញៀវទេសចរទៅលេងកម្សាន្តជិត ៣មុឺននាក់។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំំ២០២០។

តាមរបាយការណ៍របស់លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាថ្ងៃទី២០ ខែសីហា ដែលជាថ្ងៃទី៤ នៃថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តព្រះសីហនុទទួលបានទេសចរសរុបប្រមាណ ២៧,០២០នាក់ កើនឡើង៦,៤៩% ក្នុងនោះភ្ញៀវជាតិប្រមាណ ២៦,០៩៨នាក់ កើនឡើង៧,៦១% និងភ្ញៀវអន្តរជាតិប្រមាណ៩២២នាក់។

លោកបានបន្តថា ក្នុងចំណោមទេសចរទាំងនេះ គឺមាន ទេសចរកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៦៥៣នាក់,ទេសចរកម្សាន្តតាមរមណីយដ្ឋាននានាសរុប ប្រមាណ៥,៤៦១នាក់ និងភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនានា សរុប ២០,៤៩០នាក់៕

Related Articles