We TV Cambodia

មិនគួរឱ្យជឿទេថា ដំឡូងបារាំង មានអត្ថប្រយោជន៏ដល់ម្លឹង!

មិនគួរឱ្យជឿទេថា ដំឡូងបារាំង មានអត្ថប្រយោជន៏ដល់ម្លឹង!

ក្នុងចំណោមបន្លែទាំងអស់ ដំឡូងបារាំង គឺជាដំណាំមើមមួយប្រភេទ ដែលគេដាំដុះច្រើនបំផុត នៅលើពិភពលោក ព្រោះតែវាសម្បូរទៅដោយ កាបូអ៊ីដ្រាត និងកាឡូរី ដែលផ្តល់ទៅឲ្យរាង្គកាយ បានយ៉ាងល្អ។ ចង់ដឹងថា ដំឡូងបារាំង មានអត្ថប្រយោជន៍យ៉ាងណានោះ សូមអានអត្ថបទខាងក្រោម ទាំងអស់គ្នា៖

១. ដំឡូងបារាំង គឺជាប្រភពដែលសម្បូរទៅដោយ វីតាមីន C, វីតាមីន B6, ទង់ដែង, ម៉ង់ហ្គាណែស, និងជាតិសរសៃនៃរបបអាហារ។

២. មានរសជាតិផ្អែម តែមានកម្រិតកាឡូរី និងជាតិខ្លាញ់ ទាបសមរម្យ និងជាប្រភពដ៏សម្បូរបែបនៃ សារធាតុ បេតាការ៉ូទីន ប៉ូតាស្យូម និងវីតាមីន A។

៣. ជាអាហារដែលមាន ប្រសិទ្ធិភាពបំផុត ក្នុងសម្រាប់ការផលិតថាមពល ហើយថាមពលដែលបានមកពីដំឡូងបារាំង គឺត្រូវបានរក្សាទុកជាglycogen នៅក្នុង សាច់ដុំ និងថ្លើម ដែលវាមានតូនាទីជា ថាមពលដែលអាចប្រើបាន ងាយស្រួលក្នុងអំឡុងពេលយូរ ដោយការធ្វើលំហាត់ប្រាណ។ នេះគឺជាមូលហេតុ ដែលវាគឺជាផ្នែកមួយ ដ៏សំខាន់នៃរបបអាហារកីឡាករ។

៤. មានប្រសិទ្ធិភាព ក្នុងការព្យាបាលដំបៅក្រពះ និងការលាកពោះវៀនធំ។

៥. មានគុណប្រយោជន៍ ក្នុងការព្យាបាលឬសដូងបាត បានដោយសារតែវា មានផ្ទុក ជាតិសរសៃខ្ពស់។

៦. អាចជួយការពារ ជំងឺមហារីកក្រពេញជាលិកា និងមហារីកសរីរាង្គ ដោយសារតែវាបានផ្ទុកទៅដោយ វីតាមីន A ខ្ពស់។

៧. ជួយពង្រឹងការទប់ទល់ ទៅនឹងជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ រីឯសារធាតុប៉ូតាស្យូម ដែលមាននៅក្នុងដំឡូងបារាំង អាចជួយរក្សាតុល្យភាព សារធាតុរាវ និងអេឡិចត្រូ នៅក្នុងកោសិការាងកាយបាន។

ទទួលទានដំឡូងបារាំង ទាំងអស់គ្នា ដើម្បីទទួលបាននូវសុខភាពល្អ និងការការពារពីជំងឺទាំងអស់នេះ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles