We TV Cambodia

មិត្តនារីៗ៖​ ចង់បានភ្នែកធំៗស្អាត​ ដោយមិនចាំបាច់វះកាត់អត់

មិត្តនារីៗ៖​ ចង់បានភ្នែកធំៗស្អាត​ ដោយមិនចាំបាច់វះកាត់អត់

​កែវ​ភ្នែក​ដ៏​ភ្លឺ​ថ្លា ​គឺជាមន្ដស្នេហ៏ដ៏ទាក់ទាញសម្រាប់មិត្តនារីៗ ដែល​ជាហេតុ​នាំ​ឱ្យ​នារី​គ្រប់​រូប ​ប្រាថ្នា​ចង់​បាន​ភ្នែក​ដែល​មូល​​​ ធំ​ៗ​។  កត្តាទាំងនេះ​ហើយ ដែលធ្វើឱ្យស្រ្ដីខ្លះ ​ហ៊ានចំណាយទាំងថវិកា និង​ពេលវេលាទៅកែសម្ផស្សទៀតផង។ តើ​មាន​​វិធី​បែប​ណា​ ដែល​អាច​ធ្វើ​ខ្លួន​ឯង​ឱ្យមាន​កែវ​ភ្នែក​ដែល​ទាក់​ទាញ​បែប​នេះ​បាន​? តោះចង់ដឹងអានចំណូចខាងក្រោមទាំងនេះ៖

១.​កាត់​បន្ថយ​ទម្លាប់​អាក្រក់​ខ្លះរបស់​អ្នក៖​ មានន័យថា​  មនុស្ស​ស្រី​ខ្លះ​មានទម្លាប់​អាក្រក់​ដូច​ជា​ ការ​ចងចិញ្ចើម​ចូលគ្នា ការ​បញ្ចេញ​អារម្មណ៍​តាម​រយៈ​ការ​លេង​ទឹកមុខ ការ​ចូល​គង​យប់​ជ្រៅ ហេតុ​ផល​ទាំង​អស់​នេះ​ហើយ​ដែល​​ធ្វើ​ឱ្យ​ ភ្នែក​ និង​ស្បែក​នៅ​រង្វង់ភ្នែក​ឈឺ និង​មាន​ស្នាម​ខ្មៅ។ ដូចនេះ​ អ្នក​គួរតែផ្លាស់ប្ដូរទម្លាប់ទាំង​អស់​នេះ ។

២.​ប្រើ​ប្រាស់​ ផលិតផល​ថែរក្សា​ភ្នែក៖ ​អ្នក​អាច​​ជ្រើស​រើស​ផលិត​ផល​ប្រើប្រាស់​ថែ​រក្សា​ស្បែក​ក្រោម​ភ្នែក​ដូច​​ជា​ Eye cream ជាមួយ​នឹង​ការ​ម៉ាស្សា​ថ្នមៗ​ទៅ​លើ​បរិវេណ​ភ្នែក វា​នឹង​ជួយ​ឱ្យ​បំបាត់​ស្នាម​ខ្មៅ​ និង​ធ្វើ​ឱ្យ​ភ្នែក​មើល​ទៅ​ស្រស់​ថ្លា។​​​​​​​​

៣.​​គេង​អោយ​បាន​គ្រប់គ្រាន់៖ ចំណុច​នេះ​សំខាន់​ណាស់ ការ​គេង​​ទៀង​ទាត់​រៀង​រាល់​ថ្ងៃ អាច​ឱ្យ​មាន​អារម្មណ៍​ស្រស់ថ្លា​ នឹង​ជា​ដំណោះ​ស្រាយ​មួយ​ដែល​​ធ្វើ​ឱ្យ​ភ្នែក​អ្នក​មិន​​ស្លក់​និង​ភាព​ស្រអាប់​នៅ​ត្របក​ភ្នែក។

៤. ​ធ្វើ​លំហាត់​កែវ​ភ្នែក៖ វា​មិន​ពិបាក​ដូច​អ្នក​ធ្វើ​លំហាត់​ប្រាណ​នោះ​ទេ ដោយ​គ្រាន់​តែ​ពេល​​អ្នក​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក​ភ្លាម​ ធ្វើ​​ចលនា​​នៃ​គ្រាប់​ភ្នែក ​ដោយ​ការ​មើល​ទៅលើ​ ទៅ​ក្រោម​ មើល​ទៅ​ឆ្វេង​ ស្ដាំ ប្រហែល​ជា២០​ដង​ នោះ​ការ​លំហាត់​ប្រាណ​នៃ​កែវ​ភ្នែក​ដ៏​មាន​ប្រសិទ្ធ​ភាព​​។​

ប្រែសម្រួលដោយ៖ ពិសី

Related Articles