We TV Cambodia

មានអាជីវកម្មមួយចំនួន បានបិទ និង ផ្អាកបណ្តោះអាសន្នដោយសារបញ្ហាវិបត្តិកូវីដ-១៩

មានអាជីវកម្មមួយចំនួន បានបិទ និង ផ្អាកបណ្តោះអាសន្នដោយសារបញ្ហាវិបត្តិកូវីដ-១៩

គិត មកទល់ពេលនេះ យោងតាមប្រសាសន៍របស់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា មានអាជីវកម្មជាច្រើនកន្លែងត្រូវបានបិទទ្វារ និង និងមានខ្លះ ក៏បានផ្អាកបណ្តោះអាសន្នដោយសារបញ្ហាវិបត្តិកូវីដ-១៩។

មានអាជីវកម្មចំនួន ១២៤ទីតាំង ស្មើនឹងប្រមាណ ១០.៤៣% នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់ក្នុងវិស័យសរុបចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣% នៃចំនួនបុគ្គលិកក្នុងវិស័យទេសចរណ៍សរុបទូទាំងប្រទេស (តួលេខនេះមិនគិតបញ្ចូលសេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងសេវាកម្មស្ប៉ានិងម៉ាស្សាដែលត្រូវបានសម្រេចឲ្យ​ផ្អាកដោយរាជរដ្ឋាភិបាល)។ ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាម​រយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល។

តាមច្រព្រំប្រទល់នៃបណ្ដាប្រទេសជាច្រើនលើពិភពលោក មិនទាន់មានភាពងាយស្រួលក្នុងការធ្វើដំណើរ ពេញលេញនោះទេ ជាក់ស្ដែងដូចជា ការធ្វើដំណើរឆ្លងកាត់ បណ្ដា​ប្រទេសជិតខាងកម្ពុជាជាដើម កំពុងតែស្ថិតក្នុងស្ថានភាពរឹតត្បឹត ដើម្បីរក្សាបានសុវត្ថិភាពប្រជាជន។ ហេតុដូច្នេះហើយ ឯកឧត្ដមក៏បានសន្និដ្ឋានទៀតថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបណ្តឹងដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។

សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ១៩ បានកំណតថាអ្នកដំណើរ​ជាជនបរទេសទាំងអស់ តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ី បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង។ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លាអាមេរិចក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ។

ដោយ៖ Stince

Related Articles