We TV Cambodia

មានសង្ឃឹមហើយ!! វ៉ាក់សាំងកូវីដ១៩ របស់រុស្ស៊ីរាប់ពាន់ដូស នឹងប្រើប្រាស់ក្នុងប្រទេសវេណេហ្ស៊ូអេឡា

មានសង្ឃឹមហើយ!! វ៉ាក់សាំងកូវីដ១៩ របស់រុស្ស៊ីរាប់ពាន់ដូស នឹងប្រើប្រាស់ក្នុងប្រទេសវេណេហ្ស៊ូអេឡា

វ៉ាក់សាំងកូវីដ១៩ របស់រុស្ស៊ីរាប់ពាន់ដូស ត្រូវបានបញ្ជូនទៅដល់ប្រទេសវេណេហ្ស៊ូអេឡាដើម្បីសាកល្បងប្រើប្រាស់ក្នុងប្រទេសនេះ ខណៈប្រទេសបេឡារុស ទើបតែបានយកវ៉ាក់សាំងកូវីដ១៩ របស់រុស្ស៊ីទៅប្រើប្រាស់កាលពីចុងខែកញ្ញាកន្លងទៅ។

លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា បានប្រាប់ឲ្យដឹងថា វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលផលិតដោយរុស្ស៊ីរាប់ពាន់ដូសបានបញ្ជូនមកដល់ប្រទេសវេណេហ្ស៊ុយអេឡាហើយ ដោយមានចំនួនរាប់ពាន់ដូសដើម្បីប្រើសម្រាប់ជួយសង្គ្រោះជីវិត។

លោក ម៉ាឌូរ៉ូ បានបន្តថា ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់សម្រាប់ព្យាបាលអ្នកជំងឺក្នុងសភាពធ្ងន់ធ្ងរ ហើយវ៉ាក់សាំងនេះបានបញ្ជូនមកកាន់ប្រទេសវ៉េណេហ្ស៊ុយអេឡាតាំងពីដើមខែតុលាមកម្លេះ។ មិនតែប៉ុណ្ណោះ រុស្ស៊ីបានផ្ដល់មកឲ្យវេណេស៊ុយអេឡាដោយមិនគិតថ្លៃនោះទេ។

លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា

សូមរំលឹកថា រុស្ស៊ីបានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការសាកល្បងវ៉ាក់សាំងកូវីដ១៩ ដំណាក់កាលទី៣ កាលពីដើមខែសីហា និងជាប្រទេសដំបូងគេ ដែលបានចុះបញ្ជីវ៉ាក់សាំងកូវីដ១៩ ក្នុងប្រទេសរបស់ខ្លួន ដោយវ៉ាក់សាំងនោះមានឈ្មោះថា Sputnik V ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្ត Gamaleya ៕

អត្ថបទដោយ៖ Nevin

Related Articles