We TV Cambodia

មានសង្ឃឹមហើយ!! ចិនជោគជ័យក្នុងការតេស្តវ៉ាក់សាំងកូវីដ១៩ លើអ្នកស្ម័គចិត្ត ៦ម៉ឺននាក់

មានសង្ឃឹមហើយ!! ចិនជោគជ័យក្នុងការតេស្តវ៉ាក់សាំងកូវីដ១៩ លើអ្នកស្ម័គចិត្ត ៦ម៉ឺននាក់

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងថា ចិនបានប្រកាសពីជោគជ័យរបស់ខ្លួនក្នុងការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយលើអ្នកស្ម័គចិត្តចំនួន ៦ម៉ឺននាក់។


លោក Tian Baoji មន្ត្រីជាន់ខ្ពស់នៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចិន បានឲ្យដឹងថា ក្នុងចំណោកអ្នកស្ម័គចិត្តទាង ៦ម៉ឺននាក់ ដែលបានទទួលវ៉ាក់សាំង គឺអ្នកខ្លះបានមានផលប៉ះពាលបន្តិចបន្តួចដូចជា គ្រុនក្ដៅ និងហើមនៅកន្លែងចាក់ថ្នាំជាដើម ដោយមិនមានអ្វីធ្ងន់ធ្ងរនោះទេ។

លោក Liu Jingzhen ប្រធានក្រុមហ៊ុនជីវៈបច្ចេកវិទ្យាជាតិចិន (China National Biotec Group ឬ CNBG) ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនរដ្ឋចិន (Sinopharm Group) បាននិយាយថា ក្រុមហ៊ុនបានត្រៀមខ្លួនរួចស្រេចហើយក្នុងការផលិតវ៉ាក់សាំង COVID-19 ក្នុងទ្រង់ទ្រាយដ៏ច្រើន នៅពេលដែលការធ្វើតេស្តបានបញ្ចប់ ដែលអាចផលិតបានច្រើនជាង ១ពាន់លានដូសក្នុងឆ្នាំ២០២១ ។

សូមបញ្ជាក់ថា បច្ចុប្បន្នចិនមានវ៉ាក់សាំងចំនួន៤ កំពុងត្រូវបានសាកល្បងដំណាក់កាលទី៣ (ដំណាក់កាលចុងក្រោយ) ហើយវ៉ាក់សាំងដែលទទួលជោគជ័យលើអ្នកសាកល្បងទាំង ៦ម៉ឺននាក់នេះ ជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំង៤ នោះ ហើយវាក៏កមពុងដំណើរការទៅមុខយ៉ាងល្អប្រសើរផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles