We TV Cambodia

មានបញ្ហាធ្មេញលឿងស្រអាប់មែនទេ? តោះមកសាកល្បងវិធីទាំងនេះ

មានបញ្ហាធ្មេញលឿងស្រអាប់មែនទេ? តោះមកសាកល្បងវិធីទាំងនេះ

ខ្មាសគេនិងស្នឹមលឿងនៅជាប់លើធ្មេញណាស់មែនទេ?  វាកើតឡើងដោយសារតែ ការមិនបានដុសធ្មេញឲ្យត្រឹមត្រូវ ក្រោយពេលទទួលទានអាហាររួច។ រយ:ពេល ២០នាទី ជាតិស្ករ និងកំទេចកំទី​ ដែលសល់ពីចំណីអាហារ ចាប់ផ្តើមតោងជាប់ស្អិតធ្មេញតែម្តង។ ទោះបីជាបញ្ហានេះហាក់ដូចជាមិនបង្កគ្រោះថ្នាក់ដល់សុខភាពក៏ដោយ ជាក្តីអាម៉ាស់មួយនៅពេលអ្នកញញឹម។ សូមអនុវត្តគន្លឹះសាមញ្ញៗដូចខាងក្រោម ដើម្បីទទូលបានធ្មេញ ស​ ​ស្អាត៖

 

ម្សៅសូដា ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងអំបិលបន្តិចឲ្យសព្វល្អ។ បន្ទាប់មកជ្រលក់ច្រាសក្នុងទឹកឲ្យសើម យកមកផ្តិតនៅលើល្បាយនេះ។ ចុងក្រោយដុសធ្មេញរបស់អ្នក ដូចធម្មតារៀងរាល់ថ្ងៃ។

សំបកក្រូចពណ៌លឿង៖ អ្នកគ្រាន់តែយកសំបកក្រូច ត្រដុសនៅលើធ្មេញឲ្យសព្វ រួចខ្ពុរមាត់ជាមួយនឹងទឹកធម្មតា។ ការធ្វើបែបនេះរាល់ថ្ងៃអាចជួយកម្ចាត់ស្នឹមនៅលើធ្មេញ និងប្រយុទ្ធប្រឆាំងនឹងបាក់តេរីផ្សេងៗ

គ្រប់ល្ង៖ មធ្យាបាយងាយបំផុតក្នុងការកម្ចាត់ស្នឹមនៅលើធ្មេញ គឺការទំពារគ្រាប់ល្ងមួយក្តាប់។ អ្នកត្រូវទំពាររយ:ពេល ២ទៅ៣នាទី ហើយស្តោះចេញមកវិញ។ បន្ទាប់ពីទំពារអស់ហើយ អ្នកត្រូវប្រើច្រាស់ស្ងួត មកសម្អាតបំណែកដែលនៅសល់ រួចខ្ពុលមាត់ រយះពេលមួយសប្ដាហ៏នោះអ្នកនិងឃើញអំពីប្រសិទ្ធភាព។

 

ប្រែសម្រួលដោយ៖​ ពិសី

Related Articles