We TV Cambodia

មានតែ SME ស្របច្បាប់ទេ ដែលទទួលបានអត្ថប្រយោជន៍ ពីកញ្ចប់ថវិការជំនួយរដ្ឋាភិបាល

មានតែ SME ស្របច្បាប់ទេ ដែលទទួលបានអត្ថប្រយោជន៍ ពីកញ្ចប់ថវិការជំនួយរដ្ឋាភិបាល

អ្នកនាំពាក្យរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានប្រាប់ទៅភ្នាក់ងារសារព័ត៌មានក្នុងស្រុកថា​កញ្ចប់ថវិការ ចំនួនចាប់ពី ៨០០លានដុល្លារ ដល់ទៅ ២ពាន់លានដុល្លារ ដែលត្រូវបានប្រកាស​កាលពីខែមុន ដោយសម្ដេច ហ៊ុន សែន សម្រាប់ទ្រទ្រង់វិស័យសេដ្ឋកិច្ចនៅកម្ពុជានោះ គឺនឹងត្រូវបែងចែក ប្រើប្រាស់ សម្រាប់តែ SMEs ណាដែលបានចុះឈ្មោះជាផ្លូវការ និង ត្រូ​វបានបញ្ជាក់ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។

សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០កន្លងទៅ ធ្លាប់បានប្រកាសថា រដ្ឋាភិបាលនឹងត្រៀមកញ្ចប់ថវិការ ចាប់ពី៨០០លានដុល្លារ ដល់ទៅ ២ពាន់លានដុល្លារ​ដើម្បីទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា​ក្នុងកំលុងពេលប្រយុទ្ធប្រឆាំង មេរោគ កូវីដ១៩ ក្នុងចន្លោះពេល ៦ខែ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការត្រួតពិនិត្យមើល ឲ្យបានល្អិតល្អន់បំផុត ចំពោះវិស័យអាជីវកម្មឯកជនដែលកំពុងតែទទួលរងផលប៉ះពាល់ ហើយសេចក្ដីសម្រេចនៃការ ដាក់ចេញកញ្ចប់ថវិការជំនួយដល់ SMEs ដែលស្របច្បាប់នេះ គឺធ្វើដើម្បីជម្រុញឲ្យ អាជីវកម្មដែលមិនទាន់បានចុះបញ្ជីផ្លូវការទាំងអស់ ចាប់អារម្មណ៍ចុះបញ្ជីឲ្យបានត្រឹមត្រូវ​ និងមើលឃើញពីអត្ថប្រយោជន៍រួមរវាង និយោជក និង និយោជិក។

ឧកញ្ញ៉ា តែ តាំងប៉ ប្រធានសមាគមន៍ សហព័ន្ធ សហគ្រាសធន់តូច និងមធ្យម បានថ្លែងថា​ ដំណើរការនៃការបង្កើតកញ្ចប់ថវិការជំនួយ ដែលមានអត្រាការប្រាក់ទាប គឺជារឿងល្អបំផុត ហើយសម្រាប់ អាជីកម្ម​ដែល អាចពន្យាពេលដំណើរការបានយូរ។​ ការខ្វះខាត​នូវ ការគាំទ្រផ្នែកហរិញ្ញវត្ថុ គឺជាកត្ដាសំខាន់ដែលរារាំង ការអភិវឌ្ឈសហគ្រាសអាជីវកម្មនៅកម្ពុជា​។

គូសបញ្ជាក់ផងដែរថា​ ថ្មីនេះ រដ្ឋាភិបាល បានបញ្ចេញថវិការ ដល់ទៅ ១០០លានដុល្លារសម្រាប់ ដំណើការ​ទ្រទ្រង់ វិស័យ SMEs នៅកម្ពុជា។

ដោយ៖​Stince

Related Articles