
យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងពីចំនួនមាសបម្រុងទុករបស់កម្ពុជា ដែលរក្សាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ការប្រកាសពីចំនួនមាសបម្រុងទុករបស់ជាតិនេះ ត្រូវបានចេញសេចក្ដីបញ្ជាក់ដោយធនាគារជាតិនៃកម្ពុជា ដើម្បីជាការឆ្លើយតបទៅទៅកាន់ប្រជាពករដ្ឋកម្ពុជាមួយចំនួនដែលបានសួរ និងចង់ដឹងពីចំនួនមាសដែលជាទុនបម្រុងរបស់ជាតិ។

ក្នុងសេចក្ដីបញ្ជាក់របស់ធនាគារជាតិនេះដែរ បានបង្ហាញថា បច្ចុប្បន្នធនាគារជាតិបានរក្សាមាសទុកចំនួន ៣៦,៥តោនរួមមាន៖
១, មាសដែលជាកេរ្តិ៍មរតកតាំអពីមុនសម័យសង្គ្រាមមានចំនួន ១២,៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស
២, មាសចំនួន ១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្ដាលរបស់អង់គ្លេស
៣, មាសចំនួន ១០តោនផ្សេងទៀតត្រូវបានរក្សាទុកនៅកម្ពុជា។
ខាងក្រោមនេះជាសេចក្ដីបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា៖

