We TV Cambodia

មានដីទំនេរ កុំទុកចោល ដាំឬស្សីទំពាំងផ្អែម តែ៨​ ទៅ ៩ ខែទទួលបានផលហើយ

មានដីទំនេរ កុំទុកចោល ដាំឬស្សីទំពាំងផ្អែម តែ៨​ ទៅ ៩ ខែទទួលបានផលហើយ

យុវវនខ្មែរម្នាក់ឈ្មោះ ឈិន ​កុសល អាយុ ២៤ឆ្នាំ មានទីលំនៅភូមិទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់​ ខេត្តតាកែវ បានដាំដុះដំណាំឬស្សីទំពាំងផ្អែម លើផ្ទៃដី២ ហិកតា​ រយះជិតមួយឆ្នាំប៉ុណ្ណោះ​ ពេលនេះទទួលលទ្ធផលជាបណ្ដើរៗហើយ ដោយបានទំពាំង​និងផ្សាំកូនឬស្សីលក់។

យ៉ាងណាមិញ យុវវនរូបនេះ​បានប្រាប់ឱ្យដឹងថា ទំពាំងអាចយកទៅលក់ស្រស់សម្រាប់ច្នៃជាម្ហូបក៏បាន ទំពាំងជ្រក់ក៏បាន ទំពាំងក្រៀមក៏បាន។

លោកបានបន្ដទៀតថា ដំបូងឡើយលោកមិនទាន់មានបទពិសោថន៏ និងបច្ចេកទេសក្នុងការដាំនៅឡើយ ប៉ុន្តែជំហានដំបូងគឺលោកបានទៅប៉ោយប៉ែត ដើម្បីសាកសួរពីបច្ចេកដាំ​ពីម្ចាស់ចម្ការ និងកម្មង់ទំពាំងមកពីថៃ ក្នុងតម្លៃ៤៥០០៛ ក្នុងមួយដើម។

ដោយខ្នាតដាំគឺចន្លោះពីមួយគុម្ពទៅមួយគុម្ព​ ប្រហែល៣ម៉ែត្រ គុណនិង៣ម៉ែត្រ ហើយក្នុងមួយហិកតាអាចដាំបាន៨៣០ ទៅ​១១៣០ដើម។ ចំពោះតម្លៃទំពាំងផ្អែម​នៅរដូវភ្លៀងអាចលក់បានចន្លោះ ពី២០០០៛​ទៅ ៤០០០៛ក្នុងមួយគីឡូក្រាម។

​ ប៉ុន្តែបើនៅរដូងប្រាំងវិញ គឺអាចលក់បានក្នុងតម្លៃរហូតទៅដល់៨០០០៛ឯណោះ ក្នុងមួយគីឡូក្រាម។ គួរជម្រាបផងដែរថា ទំពាំងមិនអាចលូតលាស់ទេបើគ្មានទឹក ដូច្នេះកសិករ ចង់បានតម្លៃថ្លៃ ត្រូវស្រោចទឹកជាប្រចាំនៅរដូវប្រាំង ​ពិសេសជាងគេអាចលក់កូនឬស្សីទំពាំងផ្អែមបានផងដែរ។

អត្ថបទដោយ៖​ ពិសី

Related Articles