We TV Cambodia

មានដីទំនេរត្រឹម ១០អា ដាំដំណាំត្រប់ស្រួយអាចរកចំណូលបាន ១០០ដុល្លារ ក្នុងមួយថ្ងៃ​

មានដីទំនេរត្រឹម ១០អា ដាំដំណាំត្រប់ស្រួយអាចរកចំណូលបាន ១០០ដុល្លារ ក្នុងមួយថ្ងៃ​

ប្រជាកសិករដែលមានដីទំនេរ ត្រឹម ១០អា (១០០០ម៉ែត្រក្រឡា) អាចងាកមកចាប់ផ្ដើមសាកល្បង ដាំត្រប់ស្រួយបាន ខណៈដែលទិនផលអាចទទួលបានប្រមាណ​១០០ដុល្លាក្នុងមួយថ្ងៃ ដែលជួយលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារ ។

លោកវ៉ាញ វ៉ុញ ជាកសិកររស់នៅភូមិបែកកំាភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាបបានមានប្រសាសន៍លើកឡើងថា លោកចាប់ផ្តើមដាំដំណាំ តាំងពីឆ្នាំ​១៩៩៥ មក ហើយដោយមើលឃើញពីទីផ្សារដំណាំត្រប់ស្រួយអំណោយផលល្អ លោកក៏ចាប់យកការងារនេះជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ បានដាំដុះត្រប់ស្រួយលើផ្ទៃដីចំនួន១០០០ម៉ែត្រក្រឡា។

ត្រប់ស្រួយ ជាប្រភេទដំណាំងាយស្រួលដាំហើយអាចប្រមូលផល បានយូរហូតដល់ ជាង១ឆ្នាំកន្លះទៅតាមការថែទាំ។ ហើយក្នុងទំហំផ្ទៃដីជាង១០០០ម៉ែត្រក្រឡា គឺប្រមូលបានជាមធ្យម៦០០គីឡូក្រាមក្នុងរយៈពេល២ថ្ងៃម្តងដោយក្នុង១គីឡូក្រាមមានតម្លៃ១២០០រៀល។

មុនចាប់ផ្តើមដំាត្រប់ស្រួយនេះ កសិករក៏ត្រូវចេះ និង ស្វែងយល់ពីដំណំាប្រភេទនេះ ទាំងការជ្រើសរើសដី ការបណ្តុះកូន ការថែទាំ និងដាក់ជីផងដែរ។ ចំពោះបញ្ហាទីផ្សារវិញគឺ មិនចាំបាច់ព្រួយបារម្ភឡើយ ព្រោះថាពេលដាំបានហើយ មានឈ្មួញកណ្តាលមកទទួលទិញដល់លំនៅដ្ឋានតែម្តង។

ដោយ៖ Stince

ប្រភព៖ ក្រសួងព័ត៌មាន

Related Articles