We TV Cambodia

មានដីត្រឹម១០អា ដាំដំណាំទាំងនេះអាចរកចំណូលបាន ជាង១លានរៀល ក្នុងរយៈពេល១ខែ

មានដីត្រឹម១០អា ដាំដំណាំទាំងនេះអាចរកចំណូលបាន ជាង១លានរៀល ក្នុងរយៈពេល១ខែ

បងប្អូនប្រជាពលរដ្ឋ ដែលមានដីទំនេរ ប្រមាណជាត្រឹមតែ ១០អា ហើយទុកចោលនឹងរំពឹងទុកមិនអាចធ្វើអ្វីបាននោះ គួតែងាកមកចាប់អារម្មណ៍សកម្មភាពកសិកម្មប្រចាំថ្ងៃ ជាមួយនិងមុខដំណាំទាំងនេះ អាចនឹងជួយបង្កើនប្រាក់ចំណូល មួយកម្រិតខណៈដែលប្រើប្រាស់ពេលខ្លី អាចរកម្រៃបានរាប់លានដែរ។

ដោយផ្អែកតាមការណែរនាំបង្ហាញពី ឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកយកកសិករគំរូ ស្ថិតក្នុង ខេត្តពោធិសាតិ៍ មកណែរនាំក្រោយទទួលបាន ព័ត៌មានតាមរយៈការជួបសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ដោយលើកឡើងថា កសិករ ជូ វើន ភេទ ស្រី នៅភូមិ អូររំចេក ឃុំ ត្រពាំងជង ស្រុកបាកាន បានប្រកបរបរដាំដំណាំបន្លែប្រចាំថ្ងៃ។ គ្រួសារកសិករនេះ កន្លងទៅគឺទទួលបានការណែនាំពីមន្រ្តីជំនាញ ទាំង​ការជ្រើស​រើស​ពូជ​តម្រូវ​តាម​ទីផ្សារ ការប្រមូលផលបន្លែ ការវេចខ្ចប់ ការដឹកជញ្ចូន និងទីផ្សារដំណាំបន្លែ។ ការដាំដុះដំណាំត្រូវបានធ្វើឡើងលើផ្ទៃដីទំហំតែ ១០ អា ប៉ុណ្ណោះ បានដាំដំណាំស្ពៃក្រញាញ់ ស្ពៃចង្កឹះ ការចំណាយថវិកាសរុប ២០០ ០០០ រៀល ប្រើប្រាស់រយះពេល ២៨ -៣០ ថ្ងៃ ទើបប្រមូលផល ទទួលបានទិន្នផល ៤៣៣ គីឡូក្រាម លក់ក្នុងតម្លៃ ៣០០០ រៀល/គីឡូក្រាម ចំណេញ បាន ១ ១០០ ០០០ រៀលក្នុងពេលដាំមួយលើកៗ ហើយការដាំដុះនេះអាចធ្វើបាន ពី៨ ទៅ ១០ដងក្នុងមួយឆ្នាំ។

ងាកមកចាប់អារម្មណ៍ គ្រួសារកសិករមួយទៀត លោក ផែ រ៉េត នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀងបានបញ្ជាក់ឲ្យដឹងថា គាត់បានដាំសាលាដ លើផ្ទៃដីទំហំ ៤អា ប្រមូលផលបានសរុប ១ ០០០ដុំ ដោយលក់ក្នុងតម្លៃ ២ ០០០រៀល/ដុំ មានឈ្មួញមកទិញដល់ចំការផ្ទាល់ ក្នុងពេលប្រមូលផលម្តងៗ ។ ដោយឡែកដំណាំ ត្រប់វែង មានផ្ទៃដីទំហំ ១០អា (កំពុងថែទាំ) និងដំណាំត្រសក់មានផ្ទៃដីទំហំ ៧អា កំពុងប្រមូលផលគិតមកដល់ថ្ងៃនេះ ត្រសក់គាត់ប្រមូលផលបាន១០ លើក ហើយ ក្នុង១លើក ប្រមូល​ផល​បាន​ជា​មធ្យម ៧០គ.ក្រ ហើយលក់ក្នុងតម្លៃ១ ១០០រៀល/គក្រ កសិករ បានលើកមកបញ្ចាក់បន្ថែមថាកាលពីមុនលើផ្ទៃដីដដែលនេះគាត់ដាំត្រសក់បានសរុប១ ៥៤០គក្រ លក់ក្នុងតម្លៃជាមធ្យម ១ ០០០រៀល/គក្រ ទទួលបានចំណូល ១ ៥៤០ ០០០រៀល ចំណេញសរុប ៩៤០ ០០០រៀល ក្នុងមួយលើកៗ។

ដោយ៖ Stince

ប្រភព​៖ Facebook

Related Articles