We TV Cambodia

មានឆ្ងល់អត់? ហេតុអ្វីបានជាក្រសួងសាធារណការ និង ដឹកជញ្ជូនចេញស្លាកលេខថ្មី

មានឆ្ងល់អត់? ហេតុអ្វីបានជាក្រសួងសាធារណការ និង ដឹកជញ្ជូនចេញស្លាកលេខថ្មី
រូបតំណាង

ដោយ៖ស្រីពេជ្រ

ភ្នំពេញ៖ កាលពីថ្ងៃទី០៧ មករា ២០២០នេ នៅលើទំផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស វត្តមានជាផ្លូវការនៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត នៅផ្សារទំនើបអុីអន២ សែនសុខ ក្នុងគោលបំណងសម្រួលក្នុងការគ្រប់គ្រង និងរកចំណូលជូនរដ្ឋ។

ទាក់ទងនិងកំណែទម្រង់ថ្មីនេះ មានមតិមហាជនជាច្រើននៅតាមបណ្ដាញសង្គម ហ្វេស ប៊ុក បានសម្ដែងការមិនពេញចិត្ត ឯខ្លះទៀតក៏ចូលរួមត្រេកអរនូវវត្តមានជាផ្លូវការនៃស្លាកលេខពិសេសនេះ។

ការ​ដាក់​ឲ្យ​ដំណើរ​ស្លាក​លេខ​ពិសេស​ (Personalized License Plate) គឺ​ក្នុង​គោល​បំណង​ ដើម្បី​ធ្វើ​ទំនើប​កម្ម​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​កា​រគ្រប់​គ្រង​ (រួម​បញ្ចូល​ QR Code និង​តួ​អក្សរលេខ​ សរុប​តិច​ជាង​មុន​) តម្រូវ​តាម​ចំណូល​ចិត្ត​របស់​អ្នក​ប្រើប្រាស់​ ​និង​សំខាន់​បំផុត​ដើម្បី​បង្កើន​ការ​ប្រមូល​ថវិកា​ជាតិ​​ ហើយ​ការប្រើប្រាស់នេះទៀតសោត គឺមិន​មាន​ការ​បង្ខិតបង្ខំ​នោះទេ​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ ​អ្នក​ប្រើប្រាស់​អាច​ដេញ​ថ្លៃ​ឬ​ជាវ​យកស្លាកលេខ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​ថែម​ទៀត​ ​លក្ខណៈ​ពិសេស​មួយ​ទៀត​គឺ​ងាយស្រួល​ក្នុង​ការ​សម្គាល់​ស្លាកលេខ​​ ដោយ​វា​ពុំ​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ឈ្មោះ​ខេត្ត-ក្រុង​ ដូច​ស្លាកលេខ​ធម្មតា​នោះ​ទេ។

តាមការពិតទៅ ដំណើរ​ការ​ស្លាកលេខ​ពិសេស​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​ បើក្រឡេកទៅមើលស្រុកគេ គេមានយូរហើយ ក្នុងនោះដែរ ​វា​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​នៅ​តាម​បណ្ដា​ប្រទេសជាច្រើន​រួម​មាន​ ចក្រភព​អង់គ្លេស​ (UK) សហរដ្ឋ​អាមេរិក​ (US) និង​កាណាដា​ ជាដើម។​

ក្នុងនោះដែរ ក្រសួងក៏បានបញ្ជាក់ផងដែរថា ស្លាកលេខពិសេសនេះអាចនឹងប្រើប្រួលទៅតាមលក្ខខណ្ឌផ្សេងៗ ក៏ដូចជាមានការដេញថ្លៃផងដែរទៅតាមស្លាកលេខដែលជាឈ្មោះពេញនិយម។

គួរបញ្ជាក់ផងដែរថា ស្លាកលេខពិសេសនេះលោកអ្នកអាចធ្វើការដាក់អក្សរនិងលេខ រហូតដល់ទៅ៨ខ្ទង់យ៉ាងច្រើនបំផុត ហើយស្លាកលេខខ្លះតម្រូវអោយមានការដេញថ្លៃ ខ្លះទៀតតម្រូវអោយមានការស្នើរសុំ និងខ្លះទៀតមានដាក់លក់ជាមួយតំលៃជាក់លាក់ស្រាប់ផងដែរ៕

Related Articles