We TV Cambodia

មានឆ្ងល់អត់ហ្នឹង!ថាហេតុអ្វី បានជាអ្នកពុលឡាន

មានឆ្ងល់អត់ហ្នឹង!ថាហេតុអ្វី បានជាអ្នកពុលឡាន
                                                                                                                                    (រូបតំណាង)

កែសម្រួលដោយ៖ស្រីពេជ្រ

ការពុលឡាន គឺជាលក្ខខណ្ឌមួយដែលធ្វើឱ្យមានការខ្វែងគំនិតគ្នា រវាងចលនាដែលមើលឃើញដោយភ្នែក និងអារម្មណ៍ចលនានៃប្រព័ន្ធ។

នៅពេលដែលយើងចូលទៅដល់ក្នុងឡាន អ្នកដំណើរ​ មាន​អារម្មណ៍​មិន​ស្រួល​ ឈឺក្បាលវិលមុខ បែកញើសស្រស្រាក់ រកកល់ចង់ក្អួតភ្លាម ដូចបរិភោគ​អ្វីខុសអញ្ចឹង។ អ្នកខ្លះគ្រាន់តែចូលទៅដល់ក្នុងឡាន ចេញដំណើរមិន​ទា​ន់ទាំង​បាន​១០០ម៉ែតផង ក៏តាំង​ពុលច្រងាប់ច្រងិលទៅហើយ។

ការពិតទៅអាការៈនេះ​ស្តែងឡើង ដោយហេតុថា ព័ត៌មាន​ដែល​ខួ​ក្បាល​បាន​ទទួល​ និងព័ត៌​មាន​ដែល​ភ្នែក​មើល​ឃើញ ត្រជាក់ស្តាប់ឮ និងរាងកាយដែលសាច់ដុំ​ប៉ះ​ពាល់​មានសភាព​មិនច្បាស់លាស់​​ ​ប្រឆាំង​គ្នា និយាយ​ជារួមគឺខ្លួនប្រាណយើងបាត់​លំ​នឹង​ បង្កទៅជាការភ័យព្រួយគិតច្រើន ទោះ​បី​ជាការ​គិត​នោះ​​ធ្វើឡើយ​ដោយ​មិន​បាន​ប្រឹង​ មិនបានដឹងខ្លួនក៏ដោយ ក៏​អាការៈ​ពុល​ឡាន​នេះ​ បាន​ស្តែង​ចេញ​ឡើង​មក​ដែរ​។

តួយ៉ាង ក្លិន កំដៅ សម្លេងម៉ាស៊ីនឡាន ក៏ជាកត្តា​បន្ទាប់​បន្សំដែល​នាំ​ឲ្យ​ពុល​​ឡាន​ដែរ​ ដូច្នេះបានជាអ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យមួយចំនួន គិតថា ការពុលឡាន មិន​មែន​ជា ជំងឺនោះទេ។ ជនគ្រប់រូប អាចមានអាការៈពុលឡានទាំងអស់ មិនថាក្មេងចាស់ប្រុសស្រី ដែល​ធ្លាប់​ជិះ​​ឡាន​​តាំង​​ពី​​តូច រឺមិនធ្លាប់​ជិះឡាន​នោះទេ​ ក៏ប៉ុន្តែ អ្នកជិះឡានពុល​ភាគច្រើន ​គឺកុមារ និងស្រ្តីភេទ៕

ប្រភព៖Cambodia Medical Laboratory 

Related Articles