We TV Cambodia

មានគន្លឹះ ៤ចំនុចនេះអាចជួយឲ្យអ្នកចេញរកស៊ីបានដោយជោគជ័យ !

មានគន្លឹះ ៤ចំនុចនេះអាចជួយឲ្យអ្នកចេញរកស៊ីបានដោយជោគជ័យ !

ជារឿងធម្មតាទៅហើយការបើកអាជីវកម្មមួយគឺតែងតែត្រូវការដើមទុនដើម្បីទិញរបស់ប្រើប្រាស់នៅក្នុងអាជីវកម្មនោះដោយជៀសមិនផុតឡើយ។ ប៉ុន្ដែប្រសិនបើអ្នកមានដើមទុនតិចតួច ឬមានដើមទុនមិនគ្រប់គ្រាន់ តើអ្នកគួរធើ្វបែបណាដើម្បីអាចបើកអាជីវកម្មនោះបានហើយមានដំណើរការទៅមុខដោយរលូន? ខាងក្រោមនេះជាវិធីសាស្ដ្រមួយចំនួន ដែលអាចជួយអ្នកក្នុងការបើកអាជីវកម្មបានទោះបីជាអ្នកមានដើមទុនមិនគ្រប់គ្រាន់ក៏ដោយ ៖

. ត្រូវចេះចាប់យកឱកាស

ការរកស៊ីពេលខ្លះក៏ត្រូវពឹងផ្អែកទៅលើពេលវេលា និងស្ថានភាពផងដែរ ដើម្បីអាចទទួលបាននូវភាពជោគជ័យ។ ចំពោះសហគ្រិនដែលជោគជ័យគឺជាបុគ្គលដែលចេះចាប់យកឱកាស ពួកគេមិនដែល  បណ្ដោយឲ្យឱកាសល្អៗកន្លងផុតទៅដោយងាយៗនោះទេ ហើយប្រសិនបើឱកាសមិនអំណោយផលទេ នោះពួកគេនឹងបង្កើតឱកាសឡើងដោយខ្លួនឯងដើម្បីភាពជោគជ័យ។

. ត្រូវដឹងឲ្យច្បាស់ថាអតិថិជនរបស់អ្នកជានរណា

មិនថាដើមទុនតិច ឬច្រើននោះទេ ការប្រកបរបរអាជីវកម្មអ្វីមួយសំខាន់បំផុតគឺការសិក្សាពីតម្រូវការរបស់អតិថិជនជាមុន ថាតើអតិថិជនប្រភេទណាខ្លះដែលត្រូវការផលិតផល និងសេវាកម្មរបស់យើង?  តើពួកគេត្រូវការផលិតផលបែបណា?

. ធ្វើឲ្យអតិថិជនដឹងថា យើងមានអ្វីលក់ទៅកាន់ពួកគេ

បន្ទាប់ពីសិក្សាតម្រូវការរបស់អតិថិជនបានហើយ ជំហានបន្ទាប់គឺធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនដឹងថា យើងមានផលិតផលឬសេវាកម្មអ្វីចង់បង្ហាញទៅកាន់ពួកគេ ឬចង់ឲ្យពួកគេសាកល្បង។ ត្រូវប្រើវិធីសាស្ដ្របែបណាក៏ដោយដើម្បីឲ្យអតិថិជនដឹងពីអ្វីដែលយើងមាន ឬអ្វីដែលទាក់ទងនឹងផលិតផលរបស់យើងដូចជា បរិមាណរបស់ផលិតផល គុណភាព និងប្រភេទផលិតផលជាដើម។

. ប្រើប្រាស់ការផ្សព្វផ្សាយដែលងាយផ្ដល់ព័ត៌មានដល់អតិថិជន

បើអ្នករស់នៅក្នុងសម័យបច្ចេកវិទ្យាអ្នកត្រូវចេះទាញប្រយោជន៍ពីវាមកប្រើប្រាស់ បណ្ដាញសង្គមដូចជា Facebook, Instagram, Twitter, Line, YouTube, Telegram សុទ្ធសឹងតែជាកន្លែងដែលមានអ្នកប្រើប្រាស់រាប់លាននាក់។  ដូច្នេះ វាងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់អ្នកដើម្បីឲ្យមានអតិថិជនកាន់តែច្រើនបានស្គាល់ តែអ្នកក៏គួរតែបញ្ជាក់អំពីពត៍មានលម្អិតដែលទាក់ទងនឹងផលិតផល និងទីតាំងអាជីវកម្មរបស់អ្នកឲ្យច្បាស់ ដើម្បីបង្កើនការទុកចិត្តដល់អតិថិជន។

ប្រែសម្រួល៖ គឹមសួ

Related Articles