កំពូលមហាសេដ្ឋីលំដាប់ពិភពលោក Bill Gates បានសម្រេចលាលែង ចេញពីតំណែងជាក្រុមប្រឹក្សាសាធារណៈរបស់ក្នុងក្រុមហ៊ុន Microsoft ខណៈក្រុមហ៊ុន ១ទៀតមាន Berkshire Hathaway ក៏លោកនឹងត្រូវចាកចេញផងដែរ។
ការសម្រេចចិត្ដលាលែងពីចេញពីតំណែងក្រុមហ៊ុនទាំងពីរនេះ លោកក៏បានបញ្ជាក់ដែរថា លោក ចង់ចំណាយពេលវេលាសម្រាប់ជីវិតរបស់លោក ប្រលូកក្នុងវិស័យសប្បុរសធម៌ឲ្យបានច្រើន មានជាការ ជួយសង្គមជាតិ ផ្នែកអប់រំ ជួយវិស័យសុខាភិបាល និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ថ្វីត្បិតតែលោក សម្រេចចិត្ដចាកចេញ ពីតំណែងទាំងពីរនេះមែន ប៉ុន្ដែលោក ក៏មិនបោះបង់ទាំងស្រុងដែរ ពោលលោកនៅតែ បន្ដជួយជ្រោមជ្រែង ពីក្រោយ នឹងផ្ដល់ជាដំណោះស្រាយ ពេលក្រុមហ៊ុន មានបញ្ហា។
លោក Bill Gates បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Microsoft គឺជាផ្នែកមួយនៃជីវិតរបស់លោក ហើយលោក នឹងបន្ដជួយជ្រោមជ្រែង ជាមួយនិង ថ្នាក់ដឹកនាំផ្សេងទៀត ដើម្បីជម្រុញក្រុមហ៊ុន ឲ្យឈានដល់គោលដៅរួម។ លោក Satya Nadella ដែលបច្ចុប្បន្នមានមុខតំណែងជា CEO នៅក្រុមហ៊ុន Microsoft ក៏បានលើកឡើងដែរថា ក្នុងកំលុងពេលធ្វើការ ហើយរៀនសូត្រជាមួយនឹងលោក Bill Gates អស់រយៈពេលជាច្រើនឆ្នាំ គឺជាកិត្តិយសដ៏អស្ចារ្យណាស់ របស់លោក។
ក្រុមហ៊ុន Microsoft ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ ដោយបុគ្គលពីររូប គឺលោក Bill Gates និង លោក Paul Allen បើគិតមកទល់ពេលនេះ ក្រុមហ៊ុន មានអាយុកាលជាង ៤០ឆ្នាំមកហើយ។
ដោយ៖ Stince
