កំពង់ស្ពឺ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប មានផ្លូវជាតិលេខ ៤៤ សក្ដានុពលខាងវិស័យកសិកម្ម-ឧស្សាហកម្ម , ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ ៤១ សក្ដានុពលរបស់ខ្លួន ក្នុងការទាក់ទាញលើការវិនិយោគ និងអភិវឌ្ឍន៍ជាបណ្តើរៗហើយដូចជាគម្រោងបង្កើតរោងចក្រ សិប្បកម្ម ឃ្លាំង ដែលស្របតាមការកំណត់ទីតាំងរបស់រដ្ឋាភិបាល ហើយក៏មានគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យម និងក្រោមមធ្យមផងដែរ។
ម្យ៉ាងវិញទៀត កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ពង់ ឃាវសែ សេដ្ឋី«អាត់កឺ» បានបញ្ចេញកញ្ចប់លុយប្រមាណ៥០លានដុល្លារ ដើម្បីវិនិយោគ តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិកតា ស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ នាខេត្តកំពង់ស្ពឺ។
សូមជម្រាបផងដែរថា តំបន់ឧស្សាហកម្មនេះ មានរោងចក្រ លំនៅឋាន មានកន្លែងស្នាក់នៅរបស់បុគ្គលិក ខុនដូ ផ្សារពាណិជ្ជម្ម សួនកម្សាន្ត ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ សាលពីព័រណ៍ និងកន្លែងពាណិជ្ជកម្មផ្សេងៗទៀត ហើយនឹងបំពាក់នូវប្រព័ន្ធទឹក ភ្លើង និងប្រព័ន្ធ សន្តិសុខយោងតាមស្តង់ដាររបស់ក្រសួងពាណិជ្ជកម្ម។
អត្តបទដោយ៖ ពិសី
