
មហាសេដ្ឋី ២រូបគឺលោក Mark Zuckerberg និងលោក Bill Gates បានជួយឱ្យអ្នកស្រាវជ្រាវនៅប្រទេសកម្ពុជា មានលទ្ធភាពប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈមូលនិធិរបស់ពួកគាត់ទាំង ២នាក់ក្នុងភាពជាដៃគូនឹងគ្នា (អង្គការសប្បុរសធម៌ Chan Zuckerberg Initiative របស់លោក Mark Zuckerberg និងមូលនិធិ Gate របស់លោក Bill Gates)។
តាមការបង្ហោះនៅលើហ្វេសប៊ុក លោក Zuckerberg បានរៀបរាប់ថា ហ្វេសប៊ុកកំពុងចាត់វិធានការណ៍ ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 ដូចជាការផ្តល់កន្លែងផ្សាយពាណិជ្ជកម្មឥតគិតថ្លៃដល់អង្គការសុខភាពពិភពលោក (WHO) និងការតាមដានមើលព័ត៌មានមិនត្រឹមត្រូវទាក់ទងនឹងមេរោគនេះ។ មួយវិញទៀត តាមរយៈមូលនិធីនេះ អ្នកស្រាវជ្រាវនៅកម្ពុជាអាចមានលទ្ធភាពសិក្សាលំអិតពីមេរោគ COVID-19 ដែលធ្វើឱ្យពួកគេកាន់តែមានភាពងាយស្រួល និងដើម្បីកំណត់ថាតើអ្នកណាមានផ្ទុកមេរោគនេះបានរហ័សជាងមុន។

លោក Zuckerberg បានសរសេរថា ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា គឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើននៅជុំវិញពិភពលោក ដែលទទួលបានការបណ្តុះបណ្តាលជីវវិទ្យា និងជីវវិទ្យាម៉ូលេគុលពីក្រុមជំងឹជំងឺឆ្លងនៅBiohub ដោយទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងការគណនាលើវេទិកាអាយ IDseqនិងឧបករណ៍ចាំបាច់ និងគ្រឿងផ្គត់ផ្គង់ដើម្បីចាប់ផ្តើមដំណើរការនៅក្នុងប្រទេសរបស់ពួកគេតាមរយៈជំនួយនេះ។
សូមបញ្ជាក់ថា ការផ្តល់ជំនួយនេះបានផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងពេលវេលាពិតប្រាកដក្នុងការសិក្សាពីការចម្លងរបស់វីរុស COVID-19 នៅក្នុងសហគមន៍ពិភពលោក។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
