ប្រទេសថៃ៖ មហាសេដ្ឋីប្រចាំប្រទេសថៃ មួយរូបកាលពីថ្មីនេះៗបានប្រកាសថា រូបលោក និងធ្វើការបោះទុនវិនិយោគគម្រោង សាងសង់អគារខ្ពស់ជាងគេក្នុងទីក្រុងបាងកក ប្រទេសថៃ។
លោក Charoen Sirivadhanabhakdi ដែលមនុស្សភាគច្រើនជាពិសេស ប្រជាជនថៃ ស្គាល់ថាជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងប្រទេសថៃបានចំណាយ និងបោះទុនវិនិយោគប្រមាណ ៦៥៨លានដុល្លារ ដើម្បីសាងសង់អគារខ្ពស់ជាងគេក្នុងប្រទេសថៃ។
គម្រោងសាងសង់អគារកប់ពពកក្រោមទឹកប្រាក់ ៦៥៨លានដុល្លារ ដែលបានចុះបញ្ជើជាមួយជា Asset World Corp ដែលអគារខ្ពស់ខាងលើនេះស្ថិតនៅតាមបណ្តោយផ្លូវទន្លេចៅប្រាយ៉ា ទីក្រុងបាងកក បន្ថែមពីនេះទៅទៀត និមិត្តរូបនៃទ្រព្យ យុទ្ធសាស្ត្រ កំណើនលើពិភពលោកមួយផងដែរ។
លោកស្រីWallapa Traisorat ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Asset World Corp បានមានប្រសាសន៍ថា៖« អគារកប់ពពក នេះនិង ក្លាយទៅជា ប្រវិត្តសាស្ត្រថ្មីៗដែលធ្វើអោយប្រទេសថៃទទួលបានភ្ញៀវទេសចរណ៍បន្ថែមទៀត»៕
ដោយ៖ ឧត្តម
ប្រភព៖ ប្រទេសថៃ
