We TV Cambodia

មន្រ្ដី WHO បានឱ្យដឹងពីពេលវេលាជាក់លាក់ សម្រាប់កម្ពុជាក្នុងការទទួលបានវ៉ាក់សាំងកូវិដ១៩

មន្រ្ដី WHO បានឱ្យដឹងពីពេលវេលាជាក់លាក់ សម្រាប់កម្ពុជាក្នុងការទទួលបានវ៉ាក់សាំងកូវិដ១៩

បើតាមការឱ្យដឹងបស់លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ដែលបានដកស្រង់ដោយ វិទ្យុ សំឡេងសហរដ្ឋ​អាមេរិក (VOAបានប្រាប់់់ថា វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩នឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដីប៉ុន្តែទោះ​បី​ជា​វ៉ាក់​សាំងបង្ការជំងឺឆ្លងកូវីដ១៩​មាន​ប្រសិទ្ធភាព​យ៉ាងណា​ ក៏​វា​មិន​អាច​ឈ្នះ​កូវីដ​១៩​ភ្លាមៗ​នោះ​ដែរ ដូច្នេះត្រូវ​ទាមទារ​យើងបន្ដប្រុងប្រយ័ត្ន និង​ចាត់​វិធាន​ការ​អនាម័យឲ្យបាន​ខ្ជាប់​ខ្ជួន។​​តាម​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ប្រចាំ​នៅ​កម្ពុជា គេ​រំពឹង​ថា វ៉ាក់សាំង​កូវីដ​១៩ ​អាចនឹង​មក​ដល់​កម្ពុជា នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០២១ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។

អត្ថបទដោយ៖ពិសី

Related Articles