We TV Cambodia

មន្ទីរសាធារណការ បង្ហាញគម្រោងសាងសង់ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ ៥

មន្ទីរសាធារណការ បង្ហាញគម្រោងសាងសង់ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ ៥

ដោយ៖ស្រីពេជ្រ

កាលពីថ្ងៃទី ០៤ ខែកុម្ភ ឆ្នាំ២០២០ កន្លងទៅនេះ មន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចេញគម្រោងសាងសង់ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ ៥ ដែលនឹងលេចជារូបរាងនាពេលឆាប់ៗនេះ។

គោលបំណង នៃការសាងសង់ស្ពានអាកាសថ្មីនេះ គឺក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួលជាងមុន កាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈម និងស្មុគស្មាញមួយក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញ ចំពោះកាលបរិច្ឆេទ នៃការបើកដំណើរការសាងសង់ជាផ្លូវការ និងចំនួនទឹកប្រាក់ដែលត្រូវចំណាយ និងរយៈពេលសាងសង់ ក្រសួងសាធារណការ​ មិនទាន់បានបញ្ជា​ក់លម្អិតនៅឡើយទេ ដោយក្រសួងគ្រាន់តែធ្វើការបង្ហាញនូវគម្រោងប៉ុណ្ណោះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *