We TV Cambodia

មន្ទីរវប្បធម៌ខេត្តកំពង់ចាម៖ តួប៉មប្រាសាទនគរបាជ័យសិប្បនិម្មិត ត្រូវរុះរើចេញជាបន្ទាន់

មន្ទីរវប្បធម៌ខេត្តកំពង់ចាម៖ តួប៉មប្រាសាទនគរបាជ័យសិប្បនិម្មិត ត្រូវរុះរើចេញជាបន្ទាន់
ការចុះឲ្យរុះរើប៉មប្រាសាទនគរបាជ័យសិប្បនិម្មិត (ប្រភព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម )

អ្នកដែលធ្លាប់ទៅលេងខេត្តកំពង់ចាម ច្បាស់ជាស្គាល់តួប៉មប្រាសាទនគរបាជ័យសិប្បនិម្មិត ដែលមនុស្សជាច្រើននិយមទៅថតរូបលេងកំសាន្ត ព្រោះវាស្រដៀងទៅនឹងកន្លែងកំសាន្តមួយដ៏ល្បីមួយក្នុងកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

ការចុះឲ្យរុះរើប៉មប្រាសាទនគរបាជ័យសិប្បនិម្មិត (ប្រភព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម )

ទោះយ៉ាងណា កាលពីថ្ងៃទី០១ ខែកញ្ញាកន្លងទៅនេះ មន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​កំពង់ចាម បានបញ្ជារឲ្យម្ចាស់កន្លែងជោជនីយដ្ឋាន ដែលសាងសង់តួប៉មនេះឡើង ត្រូវរុះរើចោលវិញក្នុងរយៈពេល ៣ថ្ងៃជាបន្ទាន់។

ចំណែកខាងមន្ទីរវិញ បានបញ្ជាក់ថា ការបញ្ជារឲ្យរុះរើនេះ ដោយសារម្ចាស់ភោជនីយដ្ឋានខាងលើបានសាងសង់ខុសសណ្ឋានដើម ដោយបានយកគំរូប៉មប្រាសាទអង្គរជ័យមកពុះចែកជាពីរចំណែកបែននេះ។

ការចុះឲ្យរុះរើប៉មប្រាសាទនគរបាជ័យសិប្បនិម្មិត (ប្រភព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម )

អត្ថបទដោយ៖ Nevin

Related Articles