We TV Cambodia

មន្ទីរពាណិជ្ជកម្ម រកឃើញទំនិញខូចគុណភាព្នុងកញ្ចប់ទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ

មន្ទីរពាណិជ្ជកម្ម រកឃើញទំនិញខូចគុណភាព្នុងកញ្ចប់ទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃ

មន្ត្រីផ្នែកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានចុះពិនិត្យទេយ្យវត្ថុ ដែលក្រុមអាជីវករវេចខ្ចប់ លក់ដូរនៅផ្សារសាមគ្គីស្ទឹងត្រែង ដើម្បីពិនិត្យពីគុណភាពទំនិញទាំងអស់នោះ។

ការចុះពិនិត្យរបស់មន្ត្រីជំនាញ (ប្រភព៖ info.gov)

លោកគឹម ប្រុស ប្រធានសាខាផ្នែកការពារអ្នក​​ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្ទឹងត្រែង បានបញ្ជាក់ថា  ទេយ្យវត្ថុទាំងនេះត្រូវ​អាជីវករមួយចំនួនចេះតែកេងចំណេញលួចដាក់ចំណីអាហារដែលខូចគុណភាព ឬជិតហួសកាលបរិច្ឆេទប្រើប្រាស់ ហើយទម្លាក់កំហុសថាមិនបានពិនិត្យ។

ការចុះពិនិត្យរបស់មន្ត្រីជំនាញ (ប្រភព៖ info.gov)

លោកបន្តថា មន្ត្រីជំនាញនឹងធ្វើឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងកុំឱ្យភ្ញៀវទេសចេរ ប្រជាពលរដ្ឋ ឬព្រះសង្ឃ​​រងផលប៉ះពាល់ពីចំណីអាហារទៅលើផ្នែកសុខភាព។

លោកស្រី ភាត សុភារី អាជីវករលក់ទេយ្យទាន និងទំនិញ​នៅផ្សារស្ទឹងត្រែងបានសាទរជាមួយនឹង​សកម្មភាពចុះអនុវត្ត​ដ៏ម៉ឺងម៉ាត់នេះ ព្រោះពេលបានមកត្រួតពិនិត្យដូចបាន​បង្កើនការថែរក្សាសុខភាពទាំងអស់គ្នារួមនឹងព្រះសង្ឃផងដែរ។

ការចុះពិនិត្យរបស់មន្ត្រីជំនាញ (ប្រភព៖ info.gov)

សូមបញ្ជាក់ថា សកម្មភាពការពិនិត្យចំណីអាហារនេះមន្ត្រីជំនាញបានដកហូតចំណី​អាហារខូចគុណ​​ភាពមួយចំនួន​​ដូចជា ប្រហិតចំនួន ៤គីឡូក្រាម  ពពុះសណ្តែក និងចំណីអាហារផ្សេងៗ​​មួយចំនួនយកទៅកំទេចចោល៕

អត្ថបទដោយ៖ Nevin

Related Articles