We TV Cambodia

មន្ទីរកសិកម្មខេត្តឧត្តរមានជ័យនឹងសហការជាមួយក្រុមហ៊ុនឯកជនដើម្បីទទួលទិញស្រូវពីកសិករ

មន្ទីរកសិកម្មខេត្តឧត្តរមានជ័យនឹងសហការជាមួយក្រុមហ៊ុនឯកជនដើម្បីទទួលទិញស្រូវពីកសិករ

មន្ទីរកសិកម្មខេត្តឧត្តរមានជ័យគ្រោងសហការជាមួយក្រុមហ៊ុនឯកជនដើម្បីទទួលទិញស្រូវពីកសិករ ដើម្បីជួយដោះស្រាយទីផ្សារស្រូវអង្កររបស់កសិករកុំអោយសល់ជន់ជោរឬគ្មានទីផ្សារ ។

ក្រសួងកសិកម្មចុះពិនិត្យការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ (ប្រភព៖ វេង សាខុន)

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមន្ទីរបានព្រាងឯកសារដើម្បីឈានទៅចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះ «អាហ្គ្រីប៊ី» ដោយកំពុងសិក្សាទៅលើលក្ខន្តិកៈមួយចំនួន ដែលនឹងអាចបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករទាក់ទងទៅនឹងតម្លៃទីផ្សារ ស្រូវនៅពេលដែលប្រមូលផលរួច ។

ក្រសួងកសិកម្មចុះពិនិត្យការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ (ប្រភព៖ វេង សាខុន)

លោកបញ្ជាក់ថា គម្រោងនេះ គឺជាការធ្វើកសិកម្មតាមបែបកិច្ចសន្យា ដែលអាចជួយឲ្យកសិករធានាបានតម្លៃ និងការទទួលទិញទៅតាមផែនការដែលបានព្រមព្រៀង។ ប៉ុន្តែកិច្ចសន្យានេះ ត្រូវអូសបន្លាយដល់ខែ៧ ព្រោះជាធម្មតាខែ១០ ទើបអាចបានច្រូត គឺយើងធ្វើការសិក្សាទៅលើតម្លៃគោលគឺមួយពាន់ជាង ដែលនេះគឺជាតម្លៃស្រូវសើមក្នុង១គីឡូក្រាម » ។

ក្រសួងកសិកម្មចុះពិនិត្យការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ (ប្រភព៖ វេង សាខុន)

ជាមួយគ្នានោះលោកប្រធានមន្ទីរបានបន្តថា កសិករនៅខេត្តឧត្តរមានជ័យបានបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានប្រមាណជាង ៨ម៉ឺនហិកតា លើផ្ទៃដីសរុបជិត ១០ម៉ឺនហិកតា ដែលនៅសល់ប្រមាណតែជិត ១០ភាគរយទៀតប៉ុណ្ណោះនឹងរួចរាល់ហើយ ដោយសារឆ្នាំនេះមានអំណោយផលទឹកភ្លៀងពីធម្មជាតិ ភ្លៀងធ្លាក់មុនរដូវវស្សាចូលមកដល់។ ក្រៅពីនេះ ប្រជាកសិករភាគច្រើនបានជ្រើសរើសយកប្រភេទស្រូវកណ្តាល ព្រោះជាប្រភេទស្រូវមិនប្រកាន់រដូវ ទទួលបានទន្និផលខ្ពស់ មានក្លិនក្រអូប ជាពិសេសជាពូជមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ ។

ក្រសួងកសិកម្មចុះពិនិត្យការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ (ប្រភព៖ វេង សាខុន)

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេស សម្រេចការស្ទូង និងព្រួសបាន ១,៧៩១,៩៦៤ហិកតា ស្មើនឹង៦៩,២៤% នៃផែនការចំនួន ២,៥៨៨,១៣០ហិកតលើសឆ្នាំមុន ៣៣៧,៥៩១ហិកតា៕

ក្រសួងកសិកម្មចុះពិនិត្យការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ (ប្រភព៖ វេង សាខុន)
ក្រសួងកសិកម្មចុះពិនិត្យការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ (ប្រភព៖ វេង សាខុន)

អត្ថបទដោយ៖ Nevin

Related Articles