We TV Cambodia

មន្ទីរកសិកម្មខេត្តបាត់ដំបងកំពុងសិក្សាបច្ចេកទេស និងទីផ្សារដំណាំទំពាំងឫស្សីផ្អែមជូនប្រជាកសិករ

មន្ទីរកសិកម្មខេត្តបាត់ដំបងកំពុងសិក្សាបច្ចេកទេស និងទីផ្សារដំណាំទំពាំងឫស្សីផ្អែមជូនប្រជាកសិករ
ចំការដាំឫស្សីផ្អែម (ប្រភព៖ ក្រសួងព័ត៌មាន)

មន្ទីរកសិកម្មខេត្តបាត់ដំបងកំពុងសិក្សាបច្ចេកទេស និងទីផ្សារពីដំណាំទំពាំងឫស្សីផ្អែមជូនប្រជាកសិករ ដើម្បីឲ្យការដាំទទួលបានទិន្នផលខ្ពស់ ហើយមានទីផ្សារធំទូលាយនៅពេលប្រមូលផល ។

ទិន្នផលឫស្សីផ្អែម (ប្រភព៖ ក្រសួងព័ត៌មាន)

លោក ឈឹម វិជ្ជរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្រុមការងាររបស់មន្ទីរបាននឹងកំពុងធ្វើការសិក្សាឲ្យបានច្បាស់លាស់ពីបច្ចេកទេសការដំាដុះ ការថែទាំ ការប្រើប្រាស់ជី ជាពិសេសតម្រូវការទីផ្សារលើដំណាំទំពាំងផ្អែម ខណៈបច្ចុប្បន្នដំណាំនេះទទួលបានការចាប់អារម្មណ៍ច្រើន។ មួយវិញទៀត មន្ទីរចង់ឲ្យប្រជាកសិករដាំដុះដំណាំនេះឲ្យចំគោលដៅ កុំឲ្យនៅពេលដែលចាប់ផ្តើមបានផលច្រើនតម្លៃទីផ្សារមានការធ្លាក់ចុះ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពកសិករ។

ឯកឧត្តម វេង សាខុន ចុះពិនិត្យចំការដាំឫស្សីផ្អែម (ប្រភព៖ ក្រសួងព័ត៌មាន)

លោកក៏បានបញ្ជាក់ថា នៅពេលដែលមើលឃើញគេបានច្រើននេះ មិនមែនយើងត្រូវតែជំរុញឲ្យដាំគ្រប់គ្នានោះទេ ព្រោះជួនកាលវាអាចពាក់ព័ន្ធជាមួយនឹងទីផ្សារ និងផែនការនាំការដាំដុះថាយើងធ្វើបានត្រឹមត្រូវដែរ ឬអត់។

លោក ចៅ សំណុល កសិករដាំដុះដំណាំឬស្សីផ្អែមក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បាននិយាយថា បច្ចុប្បន្នដំណាំឬស្សីផ្អែមលោកទទួលបានទន្និផលច្រើន អាចប្រមូលផលបានជារៀងរាល់ថ្ងៃ ដោយ ១ថ្ងៃៗបានចំនួនជាង ១០០គីឡូក្រាម ដែលដាំដុះលើផ្ទៃដីប្រមាណជាង ១ហិកតា។ ប៉ុន្តែក្នុងរដូវវស្សា ដំណាំនេះទទួលបានតម្លៃប្រមាណតែ ១២០០រៀលបុណ្ណោះក្នុង ១គីឡូក្រាម ចំណែករដូវប្រាំងវិញមានតម្លៃរហូតដល់ ៤០០០រៀលក្នុង ១គីឡូក្រាម។

ឯកឧត្តម វេង សាខុន ចុះពិនិត្យចំការដាំឫស្សីផ្អែម (ប្រភព៖ ក្រសួងព័ត៌មាន)

មិនតែប៉ុណ្ណោះ លោកក៏បានអំពាវនាវឱ្យប្រជាកសិករដទៃទៀត ងាកមកដាំទំពាំងឫស្សីផ្អែម ឬដំណាំផ្សេងៗ ដែលជាដំណាំងាយដាំដុះ ឆាប់ឱ្យផល មានអាយុកាលវែង បានផលទាំងដើម និងកូនទៀតផង ដែលដំណាំប្រភេទនេះ ជួយបង្កើនកម្រិតជីវភាពរបស់ប្រជាកសិករបានល្អប្រសើរ ដោយមិនចាំបាច់ធ្វើការចំណាក់ស្រុកនោះឡើយ។

ឯកឧត្តម វេង សាខុន ចុះពិនិត្យចំការដាំឫស្សីផ្អែម (ប្រភព៖ ក្រសួងព័ត៌មាន)
ទិន្នផលឫស្សីផ្អែម (ប្រភព៖ ក្រសួងព័ត៌មាន)

អត្ថបទដោយ៖ Nevin

Related Articles