We TV Cambodia

មន្ទីរកសិកម្មខេត្តតាកែវចងក្រងបណ្តុំអាជីវកម្មប្រមូលទិញបន្លែ ជួយដល់ប្រជាពលរដ្ឋដាំបន្លែសុវត្ថិភាព

មន្ទីរកសិកម្មខេត្តតាកែវចងក្រងបណ្តុំអាជីវកម្មប្រមូលទិញបន្លែ ជួយដល់ប្រជាពលរដ្ឋដាំបន្លែសុវត្ថិភាព
បន្លែសុវត្ថិភាពរបស់កសិករក្នុងខេត្តតាកែវ (ប្រភព៖ info.gov)

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានចងក្រងបណ្តុំអាជីវកម្មកសិកម្មសម្រាប់ប្រមូលទិញបន្លែសុត្ថិភាពពីប្រជាកសិករ ដើម្បីផ្តត់ផ្គងទីផ្សារក្នុងស្រុក ដែលធ្វើប្រជាកសិករអាចរកចំណូលបានខ្ពស់ពីការលក់បន្លែសុវត្ថិភាពនេះ។

បន្លែសុវត្ថិភាពរបស់កសិករក្នុងខេត្តតាកែវ (ប្រភព៖ info.gov)

លោក ញ៊ុប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានមានប្រសាសន៍ថា សព្វថ្ងៃនេះមន្ទីរបានចងក្រងបណ្តុំអាជីវកម្មកសិកម្មសម្រាប់ប្រមូលទិញបន្លែសុវត្ថិភាពបានចំនួន១៧ បណ្តុំអាជីវកម្ម ហើយក្នុងមួយបណ្តុំកអាជីវកម្មទទួលទិញបន្លែសុវត្ថិភាពពីប្រជាកសិករគិតជាមធ្យមចំនួនបីតោនក្នុងមួយថ្ងៃ។

បន្លែសុវត្ថិភាពរបស់កសិករក្នុងខេត្តតាកែវ (ប្រភព៖ info.gov)

លោកបានបន្តថា មន្រ្តីជំនាញរបស់មន្ទីរបានអនុវត្តអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុទៅដល់ប្រជាកសិករជាអ្នកផលិតបន្លែសុវត្ថិភាព ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់មានជំនាញច្បាស់លាស់ពីការប្រើប្រាស់ដី ប្រើប្រាស់ថ្នំាដែលគ្មានជាតិគីមី និងវិធីការពារសត្វល្អិតចង្រៃផងដែរ។

បន្លែសុវត្ថិភាព (ប្រភព៖ ឯកឧត្តម វេង សាខុន)

ការបង្កើតបណ្ដុំអាជីវកម្មនេះ គឺជាអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម ដោយលោកបានលើកឡើងថា យើងសព្វថ្ងៃនេះដាំបន្លែក៏ដោយ ចិញ្ចឹមសត្វក៏ដោយ ផលិតស្រូវក៏ដោយ មិនតែស្បៀងតែមួយមុខទេ គឺស្បៀងយើងផលិតគ្រប់គ្រាន់ហើយសល់ដោះស្រាយទីផ្សារ ហេតុដូច្នេះហើយទើបយើងបង្កើតនូវបណ្តុំអាជីវកម្មនៅក្នុងសហគមន៍ ដើម្បីឲ្យក្រុមកសិករដាំដុះហើយប្រមូលទិញយកទៅលក់នៅលើទីផ្សារ។

បន្លែសុវត្ថិភាព (ប្រភព៖ ឯកឧត្តម វេង សាខុន)

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ការចងក្រងកសិករជាបណ្តុំអាជីវកម្មកសិកម្មក្នុងការផលិតបន្លែ ពិតជាបានធ្វើឲ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការចំណាកស្រុកច្រើន។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា នៅទូទាំងខេត្តការដាំដំណាំរួមផ្សំរួមមាន ដំឡូងមី ដំឡូងជ្វា សណ្តែកបាយ សណ្តែកដី ពោត អំពៅ ឪឡឹក និងបន្លែគ្រប់មុខ លើផ្ទៃដីដាំបានសរុបជាង ៣ពាន់ហិកតា៕

អត្ថបទដោយ៖ Nevin

Related Articles