ចិន៖ មន្ទីពេទ្យមួយកន្លែង ឈ្មោះ Qiakou County នៅទីក្រុងវ៉ូហានត្រូវបានបិទទ្វារ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ក្រោយពេលដែល បញ្ចប់បេសកម្មរបស់ខ្លួន ដោយការព្យាបាលអ្នកជម្ងឺកូរ៉ូណាម្នាក់ចុងក្រោយ ឲ្យជាសះស្បើយ។
ក្រោយពេលបំពេញភារៈកិច្ចយ៉ាងមមាញឹកអស់រយៈពេលជាជិត១ខែមកនេះ មន្ទីពេទ្យ Qiakou County ក៏បានបញ្ចប់បេសកម្មរបស់ខ្លួន ជាមួយនឹងការព្យាបាលអ្នកជម្ងឺ ចំនួន៣៤នាក់ ដែលអ្នកទាំងនោះត្រូវបានរៀបចំដាក់នៅកន្លែងបន្ទប់ផ្សេងចំនួន១៤ថ្ងៃមិនពេលសម្រេចបញ្ជូនត្រលប់ទៅផ្ទះវិញ។
មានអ្នកជម្ងឺផ្សេងទៀត ប្រមាណជា៧៦នាក់ បូករួមទាំងអ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ចូនទៅកាន់អង្គភាពផ្សេងទៀតកាលពីយប់មិញ។ តែយ៉ាងណាក៏ដោយ នេះគឺជាមន្ទីពេទ្យដំបូងគេហើយ ក្នុងទីក្រុង វ៉ូហានដែលបានបញ្ចប់ បេសកម្មរបស់ខ្លួន ហើយអាចបិទទ្វារមុនគេ។ មន្ទីពេទ្យ Qiakou Couty គឺជាមន្ទីពេទ្យបណ្ដោះអាសន្នមួយ ដែលត្រូវបាន បង្កើត កាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២០ ដែលមន្ទីពេទ្យនេះ ត្រូវបាន កែច្នៃចេញពី ពហុកីឡដ្ឋានស្រុក Qiakou ក្នុងទីក្រុង វូហាន។
គូបញ្ជាក់ផងដែរថា ជម្ងឺកូរ៉ូណា បច្ចុប្បន្ន បានលុយទៅលើបណ្ដាប្រទេសចំនួន ៦៧ប្រទេស លើពិភពលោក ដែលមានអ្នកស្លាប់ ចំនួន ៣០៥១នាក់ និងករណីឆ្លង មានចំនួន ៨៨៥០០នាក់។
អត្ថបទដោយ ៖Stince
ប្រភព៖ ក្រៅស្រុក