We TV Cambodia

មន្ទីពេទ្យតម្លៃជិត ១០០លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ

មន្ទីពេទ្យតម្លៃជិត ១០០លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ប្រភព៖ Google)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)   បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរទៅលើ គម្រោងសាងសង់មន្ទីរពហុព្យាបាលជម្ងឺ (SING-SPECIALISTS MEDICAL CENTRE CO.,LTD) ចំនួន ៥០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩៦,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។ នេះបើយោងតាម ការបង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។

ទីតាំងគម្រោងសាងសង់មន្ទីរពហុព្យាបាលជម្ងឺ (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles