We TV Cambodia

មនុស្ស ៣៦នាក់ហើយ បានស្លាប់ដោយសារទឹកជំនន់ ខណៈ ៤ម៉ឺននាក់ទៀតបានជម្លៀសចេញ

មនុស្ស ៣៦នាក់ហើយ បានស្លាប់ដោយសារទឹកជំនន់ ខណៈ ៤ម៉ឺននាក់ទៀតបានជម្លៀសចេញ

ទឹកជំនន់បានវាយប្រហារមកលើកម្ពុជា អស់រយៈពេលជាច្រើនថ្ងៃមកហើយ និងនៅតែបន្តជន់លិចខេត្តផ្សេងទៀតជាបន្តបន្ទាប់ ដែលបណ្ដាលឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ និងថែមទាំងមានអ្នកស្លាប់ផងដែរ។

យោងតាមការប្រកាសរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គិតត្រឹមថ្ងសទី២២ ខែតុលានេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅកម្ពុជា បានកើនឡើងដល់ ៣៦នាក់ហើយ ខណៈប្រជាជនជាង ៤ម៉ឺននាក់ផ្សេងទៀតត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។

ជាមួយគ្នានេះ ផ្ទះប្រជាពលរដ្ឋប្រមាណ ១០៦,៨៨៧ខ្នង បានរងផលប៉ះពាល់ និងសាលារៀនប្រមាណ ៧០៧កន្លែងត្រូវបានលិចលង់។ មិនតែប៉ុណ្ណោះ ស្រូវ និងដំណាផ្សេងៗប្រមាណជាង ៣០ម៉ឺនហិកតាត្រូវបានលិចទឹក ហើយផ្លូវជាង ​៦០០គីឡូម៉ែត្រក៏ត្រូវលើ​បានទឹកលិចអស់ផងដែរ។

សូមជម្រាបថា គិតមកទល់ពេលនេះ មានរាជធានីខេត្តចំនួន១៩ ហើយ ដែលត្រូវបានទឹកជំនន់ជន់លិច ដោយរួមមាន៖ ខេត្តពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ, រាជធានីភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល, កំពង់ឆ្នាំង និងខេត្តកំពង់ធំ៕

អត្ថបទដោយ៖ Nevin

Related Articles