
កាលពីប៉ុន្មានថ្ងៃមុនពត៌មានជាច្រើនបានចុះផ្សាយពីការរកឃើញវ៉ាក់សាំងការពារ COVID-19 ក្នុងប្រទេសចិន ហើយពេលនេះរដ្ឋាភិបាលចិនបានសម្រេចយកវ៉ាក់សាំងនេះទៅសាកល្បងព្យាបាល COVID-19 ទៅលើអ្នកស័្មគ្រចិត្តចំនួន ១០០នាក់ ដែលសុទ្ធតែជាអ្នករស់នៅទីក្រុង Wuhan ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Global Time ។
អាជ្ញាធរសុខាភិបាលចិនបានប្រកាសថា វ៉ាក់សាំងមួយចំនួនដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនអាចមាននឹងត្រូវបានដាក់ឱ្យប្រើក្នុងកំឡុងខែមេសា ដោយយកមកសម្រាប់ប្រើប្រាស់ក្នុងស្ថានភាពដែលកំពុងមានអាសន្ននេះ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រយោធាចិន ដែលមានមូលដ្ឋាននៅទីក្រុងធានជីន និងខាន់ស៊ីណូជីវសាស្រ្ត។

គូសបញ្ជាក់ផងដែរថា អង្គការផ្នែកវេជ្ជសាស្ត្រចិនធ្លាប់បានយកវ៉ាក់សាំងនេះទៅសាល្បងលើអ្នកជំងឺ Covid-19 ចំនួន ២៤០នាក់ ហើយអ្នកជំងឺ ៨០នាក់បានជាសះស្បើយ ដោយប្រើរយៈពេលត្រឹមតែ ២ថ្ងៃកន្លះប៉ុណ្ណោះ។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
