We TV Cambodia

មនុស្សចាប់ផ្ដើមបង្វែរចក្ខុវិស័យទៅលើប្រព័ន្ធអេឡិចត្រូនិក ដើម្បីកាត់បន្ថយការតែរីករាលដាលនៃជំងឺ Covid-19

មនុស្សចាប់ផ្ដើមបង្វែរចក្ខុវិស័យទៅលើប្រព័ន្ធអេឡិចត្រូនិក ដើម្បីកាត់បន្ថយការតែរីករាលដាលនៃជំងឺ Covid-19
ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល (ប្រភេព៖ Google)

ចាប់តាំងពីមានការផ្ទុះមេរោគ Covid-19 មកយើងឃើញថា មេរោគនេះនៅតែបន្តរីករាលដាលឥតឈប់ឈរ ហើយមនុស្សបានប្រើវិធីសាស្រ្តជាច្រើនដើម្បីទប់ស្កាត់ និងបញ្ជៀសខ្លួនពីការឆ្លងមេរោគនេះ។ មនុស្សភាគច្រើនជ្រើសរើសការស្នាក់នៅផ្ទះ និងការនៅឲ្យឆ្ងាយពីមនុស្សជាដើម ដែលហេតុនេះហើយទើបធ្វើឲ្យប្រព័ន្ធអេឡិចត្រូនិក និងអនឡាញដើរតួរយ៉ាងសំខាន់ក្នុងបញ្ហានេះ។

ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល (ប្រភេព៖ Google)

ដោយសារតែបែបនេះហើយ ទើបមនុស្សបានផ្លាស់ប្ដូរទៅរកការទូទាត់សាច់ប្រាក់ និងប្រតិបត្តិការរផ្សេងៗតាមរយៈប្រព័ន្ធអេឡិចត្រូវនិកវិញ ដើម្បីជំនួសឲ្យការចាប់កាន់សាច់ប្រាក់ដោយផ្ទាល់ ដែលជាហានិភ័យមួយក្នុងការឆ្លងមេរោគនេះផងដែរ ព្រោះបើតាមអ្នកជំនាញបានឲ្យដឹងថា ក្រដាសប្រាក់ក៏អាចចម្លងមេរោគ Covid-19 នេះបានដែរ។ ដូច្នេះហើយ ការប្រើប្រាស់ប្រព័ន្ធឌីជីថលបែបនេះគឺជាវិធីសាស្រ្តមួយដែលអាចកាត់បន្ថយនូវការចម្លងមេរោគនេះបានមួយភាគផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles