We TV Cambodia

មជ្ឍមណ្ឌលពាណិជ្ជកម្មតំលៃ $83 លានដុល្លារនឹងត្រូវសង់ឡើងក្នុងក្រុងប៉ោយប៉ែត

មជ្ឍមណ្ឌលពាណិជ្ជកម្មតំលៃ $83 លានដុល្លារនឹងត្រូវសង់ឡើងក្នុងក្រុងប៉ោយប៉ែត

ដោយៈ ទិន សុខាវុធ

មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ Big C Supercenter មួយ​ តំលៃ​ជាង $83 លាន​ដុល្លារ នឹងត្រូវ​សង់​ឡើង​ ដោយ​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅ​ក្នុង​ទីក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​​​។

យោង​​តាម​លោក​ជំទាវ ម៉ម ថានី រដ្ឋលេខាធិការក្រសួង​បរិស្ថាន មជ្ឍមណ្ឌល​ពាណិជ្ជកម្មខាង​លើ​នេះ នឹង​ត្រូវ​សង់​ឡើង​​នៅ​លើផ្ទៃ​ដី​ទំហំ ១៩,៣១៥ ម៉ែត្រការ៉េ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយ​មានជ័យ​ ដោយ​ក្រុមហ៊ុន ​Big​ C Super​ Center ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ថៃ ប៉ុនរ៉ុង ។

លោក​ជំទាវ ម៉ម ថានី បាន​បន្ថែម​ទៀត​ថា នៅពេល​សង់​រួច នៅ​ក្នុង​មជ្ឍមណ្ឌល Big C Center នេះ​​នឹង​មាន​អគារ​ពាណិជ្ជកម្ម ​និង​សណ្ឋាគារ​លំដាប់​អន្តរជាតិ​​ផ្កាយ​ប្រាំ ដែល​នឹង​ត្រូវ​លក់​ផ្តាច់​អោយ​អតិថិជន​ក្នុង​តំលៃ​ទីផ្សារ​។ លើស​ពី​នេះ​ទៀត មជ្ឍមណ្ឌលក៏​នឹងប្រើប្រាស់​ផង​ដែរ​​នូវ​ថាមពលស្អាត​ ដែលជា​ថាម​ពលបាន​មកពី​ពន្លឺ​ព្រះ​អាទិត្យ​៕

Related Articles