
ដោយៈ ទិន សុខាវុធ
មជ្ឍមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ មានតំលៃប្រមាណជា $1,181 លានដុល្លារ នឹងត្រូវសង់ឡើងនៅកោះពេជ្រក្នុងពេលឆាប់ៗនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយកាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD នឹងសាងសង់មជ្ឍំណ្ឌលពាណិជ្ជកម្មនេះ ដែលនឹងមានសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ៥០០ បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ ៤ ចំនួន ១,៦០០ units និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅលើកោះពេជ្រ។ នៅពេលសង់រួច មជ្ឍមណ្ឌលពាណិជ្ជកម្មនេះអាចបង្កើតការងារបានចំនួ ៦,៣៧០ កន្លែង។
ទាក់ទងនឹងវិស័យសំណង់ ក្រសួងដែនដីនិងនគរួបនីយកម្ម បានអោយដឹងថា នៅក្នុងរយៈពេល ១១ ខែ ដើមឆ្នាំ ២០១៩ នេះ កំរោងវិនិយោគនក្នុងវិស័យសំណង់ចំនួន ៤,៤៤៦ គំរោង សរុបទុនវិនិយោគប្រមាណ ៩ ៣៥៣ ៦៩៧ ៤៧៥ ដុល្លារ ត្រូវបានចុះបញ្ជីជាមួយនឹងក្រសួង៕
