
ដោយ៖ឧត្តម
ខេត្តព្រះសីហនុ៖ សណ្ឋាគារថ្នាក់ផ្កាយ៥នៅក្នុងខេត្តព្រះសីហនុត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
(CDC ) បានអនុម័នយល់ព្រមធ្វើការសាងសង់ក្រោមទុនវិនិយោគប្រមាណ
៣៣១,៥លានដុល្លារអាមេរិក។
កាលពីពីថ្ងៃទិ២៦ខែធ្នូឆ្នាំ២០១៩
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តយល់ព្រមអោយក្រុមហ៊ុន “XIN DA SHI JIE
INTERNATIONAL HOTEL CO .,LTD .និងធ្វើការ សាងសង់ និងធ្វើអាជីវកម្ម សណ្ឋាគារថ្នាក់ផ្កាយ៥នៅក្នុងខេត្តព្រះសីហនុ។
សណ្ឋាគារលំដាប់ផ្កាយ៥នេះមានចំនួន១.៥០០បន្ទប់
និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ដែលមានទីតាំង វិនិយោគ ស្ថិតនៅ ភូមិ១
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយការសាងសង់គឺចំណាយទុនវិនិយោគប្រមាណ
៣៣១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារ បាន ចំនួន
២.៥០៩កន្លែង ។
លោកតាំង សុចិត្រគ្រឹស្នា
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យថា ខេត្តព្រះសីហនុ
គឺជាប៉ូលសេដ្ខកិច្ច
និងទេសចរណ៍សំខាន់របស់ប្រទេសកម្ពុជាដែលត្រូវការឲ្យមានការវិយោគ លើវិស័យជាច្រើនជាពិសេសវិស័យបដិសណ្ឋារកិច្ច
ដើម្បីផ្គត់ផ្គង់តម្រូវការ។
លោកបន្តថា
“ខ្ញុំសូមស្វាគមន៍ចំពោះវត្តមាន គម្រោងសណ្ឋាគារដែល CDC ទើបតែអនុម័តនេះ ព្រោះវាកាន់តែជួយសម្រួលដល់ជម្រើស
លើការស្នាក់នៅនៅក្នុងខេត្តកាន់តែទំនើប ព្រោះខេត្តនេះជាខេត្តទេសចរណ៍”។
សូមបញ្ជាក់ថា
បច្ចុប្បន្នមានខេត្តព្រះសីហនុ មានកន្លែងស្នាក់នៅប្រមាណជាង១០,០០០បន្ទប់ ដោយក្នុងនោះមានសណ្ឋាគារលំដាប់ផ្កាយ5ចំនួន៨ផងដែរ៕
បើយោងទៅតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានអោយដឹងថា
សណ្ឋាគារលំដាប់ផ្កាយ១មានចំនួន៤។
សណ្ឋាគារផ្កាយ២មានចំនួន១។សណ្ឋាគារលំដាប់ផ្កាយ៣មានចំនួន២លំដាប់ផ្កាយ៤មានចំនួន២។លំដាប់ផ្កាយ៥មានចំនួន៤៕
