
ដោយៈ ទិន សុខាវុធ
អគារពាណិជ្ជកម្មជន្ទល់មេឃ (skyscraper) មួយទៀត នឹងត្រូវសង់ឡើងនៅកោះពេជ្រ ដែលជាមជ្ឍមណ្ឌលពាណិជ្ជកម្ម កន្លែងកំសាន្ត និងលំនៅដ្ឋានដ៏ទំនើបទាន់សម័យ។
យោងតាមគេហទំព័រ www.hksinc.com អគារថ្មីមួយនេះនឹងមានឈ្មោះថា Diamond Island Tower ដែលនឹងមានរចនាបទបែបបុរាណលាយឡំជាមួយនឹងរចនាបទបែបសម័យទំនើប ហើយវាក៏ជាគំរោងវិនិយោគមួយរបស់ក្រុមហ៊ុនចិន ស្ថិតនៅក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» របស់ប្រទេសចិន។
អគារ Diamond Island Tower នឹងត្រូវសង់ឡើងនៅលើផ្ទៃដីប្រមាណជា ៧,៨៩៧ ម៉ែត្រការ៉េ វានឹងមានកំពស់ ២០៤ ម៉ែត្រ។
នៅក្នុងអគារនេះនឹងមានភោជីយដ្ឋានដ៏ទំនើប អាងហែលទឹក បន្ទប់ការិយាល័យនៅជាន់ទី ១៨ សណ្ឋាគារ និង កន្លែងស្នាក់នៅជាដើម៕
