We TV Cambodia

មកស្រាយចម្ងល់ពាក្យ TM និង ® នៅលើផលិតផល ថាតើមានន័យដូចម្ដេច?

មកស្រាយចម្ងល់ពាក្យ TM និង ® នៅលើផលិតផល ថាតើមានន័យដូចម្ដេច?

មនុស្សមួយចំនួនមិនសូវជាបានចាប់អារម្មណ៍ទៅលើពាក្យដែលសរសេរជាភាសាអង់គ្លេស​ថា TM និង ពាក្យថា R ជារង្វង់មូលនោះឡើយ ។ បើនិយាយពីទីផ្សារលោកខាងលិចវិញ គេប្រកាន់ច្រើនណាស់ មានន័យថាគេអោយតម្លៃទៅលើអក្សរពីរនេះណាស់ ព្រោះវាពិតជាមានសារៈសំខាន់ ក្នុងការបង្ហាញនៅម៉ាកយីហោ របស់ក្រុមហ៊ុនដែលបានផលិត និងផ្គត់ផ្គង់ផលិតផលណាមួយនៅលើទីផ្សារក្នុងស្រុក ឫត្រូវនាំចេញ ។ លើសពីនេះទៅទៀត ពាក្យពីរខាងលើនេះ ប្រទេសណាក៏មានប្រើដែរហើយភាគច្រើនគេប្រើវាទៅលើផលិតផល អាហារហូបចុក ឫផលិតផលដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែយើងមិនសូវជាចាប់អារម្មណ៍ នឹងនៅមិនទាន់យល់ពីភាពខុសគ្នារវាងអក្សរទាំងនេះឡើយ ដូច្នេះសូមអានអត្ថន័យពាក្យទាំងពីរនេះដូចខាងក្រោម៖

១. ពាក្យថា TM

និមិត្តសញ្ញា TM ភាគច្រើនត្រូវបានដាក់ជាប់ផលិតផលមានន័យថា ជាសញ្ញាសម្គាស់របស់ម្ចាស់ផលិតផល ឫក្រុមហ៊ុនដែលបានផ្សព្វផ្សាយផលិតផលជាសាធារណៈ ហើយអក្សរដែលបានដាក់ជាប់នៅលើយីហោផលិតផលទាំងនោះ ត្រូវតែជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន (ក ) ហើយគ្មានក្រុមហ៊ុនណាមួយមានសិទ្ធិ ក្នុងការថតចម្លងផលិតផលទោះ ទៅលក់ចរាចរណ៍នៅលើទីផ្សារជាលើកទីពីរបានឡើយ ។ ជាពិសេសនោះម្ចាស់ផលិតផល ឫក្រុមហ៊ុនមានសិទ្ធិក្នុងការប្តឹងក្រុមហ៊ុនណាដែលបានក្លែងបន្លំ នឹងទាមទារសំណងបានយ៉ាងងាយចំពោះផ្លូវច្បាប់ ។

២. ពាក្យ ®

សញ្ញាអក្សរ R ជារង្វង់ភាគច្រើនត្រូវបានគេដាក់នៅផ្នែកខាងស្តាំ នៃឈ្មោះផលិតផលណាមួយ ផលិតផលដែលមានអក្សរមួយនេះ មានន័យថាផលិតផលទាំងនោះ គឺត្រូវបានចុះបញ្ជីសហព័ន្ធពាណិជ្ជកម្មយ៉ាងត្រឹមត្រូវ ម្យ៉ាងវិញទៀត អក្សរ R ជារង្វង់ ភាគច្រើនត្រូវបានគេដាក់ចំពោះផលិតផលណា ដែលបានផលិតមកថ្មីហើយបានចរាចរណ៍លក់នៅលើទីផ្សារ ។ ទាក់ទិនទៅនឹងការចុះបញ្ជីនេះផងដែរ មុននឹងធ្វើការចុះបញ្ជីពាណិជ្ជកម្ម ម្ចាស់ផលិតផល គឺត្រូវតែមានការស្មើរសុំទុកជាមុន ប្រសិនក្នុងករណីក្រសួង ឫអ្នកដែលពាក់ពន្ធ័គិតថាផលិតផលនោះវាសមស្របទៅតាមស្តងដាហើយ ទើបគេអាចចុះបញ្ជីពីផលិតផលថ្មីរបស់អ្នកបាន ។

អត្ថបទដោយ៖ ពិសី

Related Articles