We TV Cambodia

មកសាកជាមួយរូបមន្តធម្មជាតិ ដើម្បីប្ដូរពីបបូរមាត់ខ្មៅមកជាទាក់ទាញ

មកសាកជាមួយរូបមន្តធម្មជាតិ ដើម្បីប្ដូរពីបបូរមាត់ខ្មៅមកជាទាក់ទាញ

បបូរមាត់​ជា​កន្លែង​ដែល​មាន​ពណ៌​ក្រហម ឬ​ផ្កាឈូក ខុស​ពីផ្នែក​ដទៃ​នៅលើ​ផ្ទៃមុខ ប្រសិន​បើបបូរ​មាត់​មាន​ពណ៌​ខ្មៅ​វិញ មិន​លើក​មុខ​នោះទេ។ តែ​កុំទាន់​ពិបាក​ចិត្ត! រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ អាច​ជួយ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់​របស់​បបូរ​មាត់​បាន​យ៉ាង​ល្អ។

១.ទឺក​ឃ្មុំ និង​ក្រូចឆ្មារ

ក្រូចឆ្មារជាមួយទឹកឃ្មុំ

​ក្រូចឆ្មារ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា នៅ​ពេល​​លាយ​ជាមួយ​ទឹក​ឃ្មុំ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​បបូរ​មាត់​លែង​ស្រអាប់​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​បបូរ​មាត់​មាន​ភាព​ទន់​ល្មើយ​ផង​ដែរ។

វីធី​ធ្វើ៖ លាយ​ទឹក​ក្រូច​ឆ្មារ និង​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​ស្មើ​គ្នា លាប​វា​ទៅ​លើ​បបូរ​មាត់ ទុក​ចោល​រយៈ១៥-២០នាទី រួច​លាង​ទឹក​ចេញ​ជា​ការស្រេច។ វិធីនេះអាច​ធ្វើ​វា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បាន​លទ្ធផល​ល្អ។

២.ប្រេង​ដូង

ប្រេងដូង

ប្រេង​ដូង​ផ្តល់​សំណើម​បាន​ល្អ វា​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ឲ្យ​បបូរ​មាត់ ទន់ និង​ការពារ​បបូរមាត់​មិន​ឲ្យ​ស្ងួត ក៏​ដូចជា ប្រែ​ខ្មៅ​ស្រអាប់​បាន ដែល​បញ្ហា​នេះ​ភាគ​ច្រើន​បណ្តាល​មកពី​ការ​ខ្វះជាតិ​ទឹក។

វិធី​ធ្វើ​៖​ យកប្រេង​ដូងសុទ្ធ​លាប​លើ​បបូរមាត់ ទុក​ចោល​ឲ្យស្ងួត​ជា​ការស្រេច មិន​បាច់​លាង​ទឹក ហើយ​យើង​អាច​ធ្វើ​វា ១-២ដង​/ថ្ងៃ ជាប្រចាំ​បាន។

៣.ប្រទាល​កន្ទុយក្រពើ

ប្រទាល​កន្ទុយក្រពើ

ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រយោជន៍​ច្រើន ជួយ​ដល់​សម្រស់​របស់​យើង។ វា​អាច​ជួយ​ផ្តល់​សំណើម និង​អាច​កាត់​បន្ថយ​ពណ៌​ស្រអាប់​ដែល​មាន​នៅ​លើ​ស្បែកបាន​យ៉ាង​ល្អ។​

វិធី​ធ្វើ៖ យក​ប្រទាល​កន្ទុយក្រពើ​ស្រស់​មួយ​ចំនិត ម៉ាស្ស៉ា​លើ​បបូរ​មាត់​រយៈពេល៣-៥នាទី រួច​លាង​ទឹក​ចេញ។ យើង​អាច​ធ្វើ​វិធីនេះ​មួយ​ថ្ងៃ ១ដង ជា​រៀង​រាល់​ថ្ងៃ​បាន។

ក្រៅ​ពី​រូបមន្ត​ប៉ុន្មាន​ខាង​លើ​នេះ អាច​ការពារ​បបូរ​មាត់​មិន​ឲ្យ​ខ្មៅ​ស្រអាប់​បាន​ដោយ៖

ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​រក្សា​សំណើម
​ប្រើ​ក្រែម​ព្យាបាល​បបូរ​មាត់​ដែល​មានSPF៤០​ឡើង​ទៅ
មិន​ត្រូវ​ប្រើ​ផលិតផល​គ្មាន​គុណភាព​លើ​បបូរមាត់។

ប្រែសម្រួល៖ គឹមសួ

Related Articles