We TV Cambodia

មកទល់ពេលនេះ ទីផ្សារទំនិញរាយ មានការឡើងថ្លៃជាបណ្ដើរៗ

មកទល់ពេលនេះ ទីផ្សារទំនិញរាយ មានការឡើងថ្លៃជាបណ្ដើរៗ
រូបភាពឯកសារ

ស្ថានភាពទីផ្សារទំនិញប្រភេទអាហារប្រចាំថ្ងៃ នៅក្នុងទីក្រុងភ្នំពេញ និងនៅបណ្ដាខេត្ដផ្សេងៗមានការឡើងថ្លៃជា​បណ្ដើរៗ ដែលទំនិញខ្លះមានការកើនឡើង តម្លៃរហូតដល់គុណនឹងពីរនៃតម្លៃធម្មតាកន្លងមក។ កន្លងមកក្រសួងពាណិជ្ជកម្មក៏បានធ្លាប់ប្រកាស ក្នុងស្ថានភាពប្រទេសកំពុងតែជួបវិបត្ដនូវការ​រាត​ត្បាត កូវីដ១៩ រាល់ទំនិញលក់ដូរក្នុងទីផ្សារ អ្នកលក់មិនត្រូវឡើងថ្លៃនោះទេ។

ការប្រែប្រួលជាឧទាហរណ៍នៃទំនិញ ប្រភេទអាហារ មានដូចជា ត្រីងៀតតម្លៃពីមុន គឺ២៥០០០៛ ឡើងដល់ ៣៥០០០៛ ក្នុងមួយគីឡូ សាច់ជ្រូកតម្លៃកន្លងមក ១៩០០០៛ ឡើងដល់ប្រហែល ៣០០០០៛ ក្នុងមួយគីឡ។ មីមួយកេះ ២០០០០៛ ឡើងដល់៣២០០០៛ និងផលិតផលផ្សេងៗជាច្រើនទៀត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ ក្នុងស្រុក។

ប្រជាពលរដ្ឋភាគច្រើនមានការ ព្រួយបារម្ភនឹងការកើនឡើងតម្លៃនៃទំនិញ ជាប្រចាំថ្ងៃ កាន់តែកើនឡើង ហេតុដូច្នេះសូមឲ្យខាងក្រសួង ជួយចាត់វិធានការទប់ស្កាត់ បញ្ឈប់ការកើនឡើងទីផ្សារទំនិញនេះផង។

លោក សៀង ថាយ អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្មបាន ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ខាងក្រសួងបាន​ចាត់វិធានការ ទប់ស្កាត់ពីការកើតឡើងបញ្ហានេះដែរ ដោក្រសួងបានស្នើរទៅដល់ អាជីវករ ទាំងអស់មិនត្រូវតម្លើងតម្លៃទំនិញ ហួសកម្រិតនោះទេ។

អ្នកនាង ថូង ធីតាជាម្ចាស់សហគ្រាសផលិតអំបិលថូង ក៏បានលើកឡើងថា អ្នកនាងបានមើលឃើញពី សក្ដានុពលនៃតម្លៃអំបិលកើនឡើងដូចជាផលិតផលឯទៀតអ៊ីចឹងដែរ ប៉ុន្ដែអ្នកនាង នឹងព្យាយាមរក្សាលំនឹងតម្លៃ ឲ្យនៅដដែល ដោយធានាឲ្យបានការផ្គត់ផ្គង់ក្នុងប្រទេស។ អ្នកនាងយល់ថា អំបិលគឺជាផ្នែកមួយនៃជីវិតប្រជាជនកម្ពុជា ដូច្នេះហើយអ្នកនាង ត្រូវតែរក្សាតម្លៃ និងផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ ស្របពេលប្រទេសកំពុងជួបបញ្ហាលំបាក។​

ដោយ៖ Stince

Related Articles