We TV Cambodia

មកដឹងព័ត៌មានខ្លះៗអំពី កន្ដ្រកវិល ដ៏ធំជាងគេនៅកម្ពុជា ស្ថិតនៅខេត្ដសៀមរាប

មកដឹងព័ត៌មានខ្លះៗអំពី កន្ដ្រកវិល ដ៏ធំជាងគេនៅកម្ពុជា ស្ថិតនៅខេត្ដសៀមរាប

សៀមរាប៖ សៀមរាប គឺជាខេត្ដដែលមានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ មិនថាទេសចរណ៍ជាតិ ឬអន្ដរជាតិនោះទេ។ រឿងដែលសំខាន់ ទៀតនោះខេត្ដមួយនេះ ក៏មានអ្នកវិនិយោគ ច្រើនមិនអន់ដែរ​ លើគម្រោង អភិវឌ្ឈន៍ កែរច្នៃ តំបន់ផ្សេងៗ​ ជាលក្ខណៈតំបន់កម្សាន្ដ​ឲ្យកាន់តែមាន ភ្ញៀវទៅទស្សនា​កាន់តែច្រើន។

ថ្មីៗនេះគម្រោងអភិវឌ្ឈន៍តំបន់កម្សាន្ដមួយកន្លែង ជាមួយការផ្ដល់ជូន នូវល្បែងកម្សាន្ដ កន្រ្ដកវិលយ៉ាងធំ អាចនិយាយបានថា ជាគម្រោងកន្រ្ដកវិលទី១ប្រចាំនៅកម្ពុជា មានរាងធំ ប្រវែងដល់ទៅ ៨៥ម៉ែត្រ ហើយចំណាយការសាងសង់ជាង៧លានដុល្លារ ដោយក្រុមហ៊ុន Angkor Eye Co.,Ltd។

គម្រោងកន្ក្រកវិលនេះ បានបញ្ចប់ការសាងសង់ទាំងស្រុង ១០០% ហើយ ដោយនឹងសម្ភោធបើកឲ្យដំណើរការ នៅថ្ងៃទី១ខែ មីនា ឆ្នាំ២០២០ខាងមុខ។

លក្ខណៈកន្រកវិលមានកម្ពស់ដល់ទៅ ៨៥ម៉ែត្រ មាន៤៨កន្រ្ដក ហើយអាចវិល បាន១ជុំក្នុងរយៈពេល​១៨នាទី។ កន្រ្កកនីមួយៗ មានបំពាក់ជាមួយនឹងម៉ាស៊ីត្រជាក់ ហើយអាចផ្ទុកបាន មនុស្សដល់ទៅ៤នាក់។ ចំណែកតម្លៃសំបុត្រវិញគឺ ភ្ញៀវជាតិចាប់ពីអាយុ ១២ឆ្នាំឡើង តម្លៃ៦ដុល្លារ និងសម្រាប់ភ្ញៀវអន្ដរជាតិ គឺ ចាប់ពី១២ឆ្នាំឡើង តម្លៃ១២ដុល្លា ចំណែកភ្ញៀវជាតិកុមា ចាប់ពី១២ឆ្នាំចុះក្រោម មកទល់បីឆ្នាំ ២.៥ ដុល្លារ បរទេស ៥ដុល្លារ។ ទារកតូចៗមិនយកលុយទេ។

លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុនអង្គរអាយ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ថា «ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដែលបាននាំមកការចាប់ផ្តើម ភាពទាក់ទាញថ្មីប្លែក ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យ​ទេសចរណ៍ ក្នុងខេត្តសៀមរាប។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា កន្ត្រកវិលអង្គរអាយ នឹងក្លាយជានិមត្តរូបមួយ ដើម្បីលើកស្ទួយភាពទាក់ទាញ ជាប្រវត្តិសាស្ត្រផ្សេងៗ ក្នុងខេត្តសៀមរាប»។

អត្ថបទដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles