We TV Cambodia

មកដឹងពីភាពដូចគ្នា និងភាពខុសគ្នារវាងការធ្វើអាជីវកម្មអ៊ីនធឺណេត Amazon និង Alibaba

មកដឹងពីភាពដូចគ្នា និងភាពខុសគ្នារវាងការធ្វើអាជីវកម្មអ៊ីនធឺណេត Amazon និង Alibaba

Amazon និង Alibaba គឺជាក្រុមហ៊ុនធំជាងគេពីរក្នុងពិភពលោក ដែលជាក្រុមហ៊ុនអាជីវកម្ម និងសេវាកម្មលក់ទំនិញនៅលើអ៊ីនធឺណេត ដែលកំពុងធ្វើការប្រកួតប្រជែងគ្នាក្នុងការដណ្តើមយកទីផ្សារលក់ទំនិញលើអ៊ិនធើណេតធំជាងគេក្នុងពិភពលោក។

ភាពដូចគ្នារវាងក្រុមហ៊ុន Amazon និង Alibaba

ខណៈពេលដែលចំណែកទីផ្សាររបស់ពួកគេ អាចមានភាគរយខុសគ្នា (ក្រុមហ៊ុន Amazon កាន់កាប់ ៣៩% នៃការលក់តាមប្រព័ន្ធអេឡិចត្រូនិកអាមេរិកទាំងអស់ហើយបូករួមទាំងមាន Amazon Pay។ ខណៈដែលក្រុមហ៊ុន Alibaba កាន់កាប់ភាគហ៊ុន ៥៨.២ ភាគរយនៃភាគហ៊ុនអេឡិកត្រូនិចលក់រាយទាំងអស់នៅក្នុងប្រទេសចិន​ ហើយមាន Alipay ដូចគ្នា។

ភាពខុសគ្នាទី១៖ គោលដៅអតិថិជន

Amazon គឺ B2C លក់ដោយផ្ទាល់ទៅអតិថិជនទាំងរបស់ថ្មីនិងរបស់របរប្រើប្រាស់ហើយ ចំណែក Alibaba គឺ B2B ជាឈ្មួញកណ្ដាលរវាងអ្នកទិញនិងអ្នកលក់។

ភាពខុសគ្នាទី ២ ៖ ប្រភពចំណូល

Amazon មានការរួមបញ្ចូលគ្នានៃការ​លក់តាមអ៊ិនធឺណេតនិងការលក់នៅ​ខាងក្រៅបណ្តាញអ៊ីនធឺណេត ជាមួយនឹងប្រភពប្រាក់ចំណូលរបស់ពួកគេដែលបានមកពីម៉ាកល្បីៗ អ្នកលក់សេវាកម្ម ការជាវ និងផ្សាយពាណិជ្ជកម្ម។

Alibaba ទទួលបានប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្មជាចម្បងលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការកម្សាន្ត និងការបង្កើតមូលនិធិ។

ភាពខុសគ្នាទី៣៖ ការទូរទាត់ថ្លៃ

ក្រុមហ៊ុន Amazon គិតថ្លៃទៅលើការដាក់ទំនិញលក់របស់អ្នកលក់ទៅតាមតារាងតម្លៃនៃទំនិញឬផលិតផល។ សម្រាប់ថ្លៃឈ្នួលអ្នកលក់នៅ Amazon មានការបែងចែងតាមលំដាប់ផ្សេងជាច្រើន។

ក្រុមហ៊ុន Alibaba មិនមានការគិតថ្លៃដូចក្រុមហ៊ុន Amazon ឡើយ ផ្ទុយទៅវិញ ពួកគេគិតថ្លៃទៅលើការប្រើប្រាស់របស់កម្មវិធី Taobao។ ពួកគេបានបង្កើតប្រាក់ចំណូលពីអ្នកលក់ដែលបានចំណាយ ៕

ប្រែសម្រួល៖ គឹមសួ

Related Articles