យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងទី១៨ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា តម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្ដរជាតិ ពីថ្ងៃទី១៦ ដល់ ៣១ ខែមករា ឆ្នាំ២០២១ នឹងត្រូវលក់ ៣.៥១០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតាEA92 និង៣.១៦០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ទន្ទឹមនិងនេះ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការរួមចំណែកពីហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេដដុល្លារក្នុងមួយលីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្ដន ចាប់ពីថ្ងៃទី១៦ ដល់ ៣១ មករា ឆ្នាំ២០២១ នឹងចុះមក ៣.៣៥០ ក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៣.០០០ រៀលសម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីជ្រាបច្បាស់សូមពិនិត្យតារាងថ្លៃលក់រាយប្រេងឥន្ធនៈខាងក្រោម៖
អត្ថបទដោយ៖ ពិសី
