We TV Cambodia

មកដឹងពីតម្លៃប្រេងសាំងដែលត្រូវដាក់លក់ដើមឆ្នាំ២០២១ ស្របពេលដែលរដ្ឋាភិបាលជួយបញ្ចុះថ្លៃមួយចំនួន

មកដឹងពីតម្លៃប្រេងសាំងដែលត្រូវដាក់លក់ដើមឆ្នាំ២០២១ ស្របពេលដែលរដ្ឋាភិបាលជួយបញ្ចុះថ្លៃមួយចំនួន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងទី៤ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា តម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្ដរជាតិ ពីថ្ងៃទី១ ដល់ ១៥ ខែមករា ឆ្នាំ២០២១ នឹងត្រូវលក់ ៣.៣៦០​រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង៣១១០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ទន្ទឹមនិងនេះ ដើម្បីជួយសម្រួលដល់ជីវភាព​ប្រជាជន និងដោយមានការរួមចំណែកពីហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេដដុល្លារក្នុងមួយលីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្ដន ចាប់ពីថ្ងៃទី១ ដល់ ១៥ មករា ឆ្នាំ២០២០ឲ១ នឹងចុះមក ៣២០០ ក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ២៩៥០ រៀលសម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីជ្រាបច្បាស់សូមពិនិត្យតារាងថ្លៃលក់រាយប្រេងឥន្ធនៈខាងក្រោម៖

អត្ថបទដោយ៖ ពិសី

Related Articles