We TV Cambodia

មកដឹងពីកាលបរិច្ចេទគ្រឿងទេសក្នុងផ្ទះបាយ ទើបមិនបង្កគ្រោះថ្នាក់ដល់សុខភាព

មកដឹងពីកាលបរិច្ចេទគ្រឿងទេសក្នុងផ្ទះបាយ ទើបមិនបង្កគ្រោះថ្នាក់ដល់សុខភាព

សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​ប្រចាំថ្ងៃ​សុទ្ធតែ​ងមាន​កាលបរិច្ឆេទ។ គ្រឿង​ទេស​សម្រាប់​ចម្អិន​អាហារ គឺ​មាន​ថ្ងៃ​ផុត​កំណត់​គ្រប់​ប្រភេទ ហើយ​បើ​បន្ត​ប្រើប្រាស់​រហូត​មិន​ដូរ អាច​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ។

រូបភាពតំណាង

ប្រភេទ​ម្សៅ៖ ​មាន​សុពលភាព​ចាប់ពី ៦-១២ ខែ ម្សៅ​មាន​គុណភាព​ល្អ​ធម្មតា​អាច​ទុក​បាន ៦ ខែ រី​ឯ​ម្សៅ​ល្អ​លេខ​មួយ​អាច​ទុក​បាន ១ ឆ្នាំ។

ប៊ីចេង៖​ មាន​អាយុកាល​ចាប់ពី ២ ឆ្នាំ ឡើង​ទៅ ប្រសិនបើ​យើង​ថែរក្សា​នៅ​កន្លែង​មាន​សុវត្ថិភាព និងមិនហែកកញ្ចប់។

ស្ករ​ស៖ អាច​មាន​រយៈពេល​រហូត​ដល់ ២ ឆ្នាំ​បន្ទាប់ពី​យើង​បើក​ប្រើ​ហើយ។ តាម​បច្ចេកទេស​ ស្ករ​មិន​ដែល​ខូច​គុណភាពឡើយ ឲ្យតែ​គ្មាន​របស់​កខ្វក់ ឬ​ជាតិ​សំណើម​ចូល តែ​គេ​ណែនាំ​ឲ្យ​បោះបង់​ចោល​បន្ទាប់ពី ២ ឆ្នាំ។

រូបភាពតំណាង

អំបិល៖ មាន​អាយុ​កាល​វែង​ណាស់ ប៉ុន្តែ​យក​ល្អ​យើង​គួរ​ទុក​វា​ប្រហាក់ប្រហែល​ទៅ​នឹង​ស្ករ ប៊ីចេង​​ទៅ​បាន​ហើយ។

ប៊័រ៖ អាច​ទុក​បាន​ប្រហែល ៦-៩ ខែ​ប៉ុណ្ណោះ​នៅ​ក្នុង​ទូទឹកកក ហើយ​កាលបរិច្ឆេទ​ល្អ​បំផុត​ដោយ​បោះត្រា​លើ​កញ្ចប់​នោះ​មាន​រយៈពេល​យ៉ាងហោចណាស់​តែ ១ ខែ​ប៉ុណ្ណោះ។

ម្រេច៖ ប្រសិនបើ​មិន​មាន​កាលបរិច្ឆេទ​នៅ​លើ​កញ្ចប់ ឬ​មាន​តែ​កាលបរិច្ឆេទ​វេច​ខ្ចប់ ម្រេច​មូល​អាច​រក្សា​គុណភាព​ប្រហែល ៣ ទៅ ៤ ឆ្នាំ ហើយ​ម្រេច​ម៉ដ្ដ​ល្អ​បំផុត​ប្រហែល​ជា ២ ឆ្នាំ។ ម្រេច​នឹង​មិន​ខូច​គុណភាព​ទេ បើ​យើង​រក្សា​ទុក​វា​ឲ្យ​បាន​ត្រឹមត្រូវ។

រូបភាពតំណាង

ទឹក​ស៊ីអ៊ីវ៖​ បើ​មិន​បាន​បើក​គម្រប​ទេ អាច​រក្សា​ទុក​រហូត​ដល់ ២ ឆ្នាំ ហើយ​បើ​បើក​រួច​យ៉ាង​យូរ​ត្រឹម ៦ ខែ​ប៉ុណ្ណោះ។

ប្រេង​ខ្យង៖ មាន​អាយុកាល​ប្រហែល ១៨ ទៅ ២៤ ខែ​បើ​មិន​ទាន់​បើក​គម្រប ​នេះ​ជា​កាលបរិច្ឆេទ​នៅ​សម្រក​ដប ប៉ុន្តែ​បើ​យើង​មិន​ប្រាកដ​អំពី​គុណភាព​សូម​ប្រើ​កន្លះ​ឆ្នាំ​បាន​ហើយ ដើម្បី​ទទួល​បាន​រសជាតិ​អាហារ​ឈ្ងុយឆ្ងាញ់។

ប្រេង​ឆា៖ ដរាបណា​យើង​មិនទាន់បើក និង​រក្សា​ទុកបាន​ត្រឹមត្រូវ​ល្អ យ៉ាងហោចណាស់​ក៏ ២ ឆ្នាំដែរ ឬ​អាច​យូរជាងនេះទៅទៀត។ នៅ​ពេល​បើកដបប្រើ​រួច​ហើយ ប្រេងឆាអាច​ទុក​បាន​ ៦ ខែ ទៅ ១ឆ្នាំ។

ប្រែសម្រួល ៖ គឹមសួ

Related Articles