We TV Cambodia

ភ្លេចខ្លួនលេបស្ករកៅស៊ូចូលពោះ​ មានគ្រោះថ្នាក់ដល់ជីវិតអត់?

ភ្លេចខ្លួនលេបស្ករកៅស៊ូចូលពោះ​ មានគ្រោះថ្នាក់ដល់ជីវិតអត់?

ស្ករ​កៅស៊ូ គឺ​ធ្វើ​ឡើង​ដោយ​ជាតិ​កៅស៊ូទន់​ដើម្បី​ទំពារ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​លេប​នោះ​ទេ។ រាល់​សារធាតុ​ផ្សំ​របស់​ស្ករ​កៅស៊ូ គឺ​ស្ថិត​ក្នុង​កម្រិត​ម្ហូប​អាហារ​ ហើយ​អាច​ឲ្យ​មនុស្ស​ញ៉ាំ​បានដោយ​មាន​សុវត្ថិភាព។ សព្វថ្ងៃនេះ​ មាន​មនុស្ស​មិន​តិច​នាក់​ទេ​ ជ្រើស​រើស​​ការ​ទំពា​ស្ករ​កៅ​ស៊ូ​ដើម្បី​បំបាត់​ការ​អផ្សុក​មាត់ និង​ជួយ​ឲ្យ​ខ្យល់​ដង្ហើម​ល្អ បំបាត់​ក្លិន​មាត់ជាដើម​។ តើ​លេប​ស្ករ​កៅស៊ូ អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ឬទេ? ទោះ​បី​ជា​ស្ករ​កៅស៊ូ​ធ្វើ​ឡើង​ដើម្បី​ត្រឹម​តែ​ទំពា ​និង​មិន​តម្រូវ​ឲ្យ​លេប​ក៏​ពិត​មែន ប៉ុន្តែ​វា​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ទេ​បើ​ច្រឡំ​ជា​លេប​វា​នោះ។

 

មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា​ការ​លេប​ស្ករ​កៅ​ស៊ូ​ចូល​ក្នុង​ពោះ វា​នឹង​ចំណាយ​ពេល​យ៉ាង​ហោច ៧​ឆ្នាំ ទើប​អាច​ធ្វើ​ឲ្យ​វា​រំលាយ​អស់ ប៉ុន្តែ​ការ​លើក​ឡើង​នេះ គឺ​មិន​ពិត​នោះ​ទេ។ ជា​ការ​ពិត​ដែល​ក្រពះ​យើង​មិន​អាច​រំលាយ​ស្ករ​កៅស៊ូ​បាន ប៉ុន្តែ​ស្ករ​កៅស៊ូ​ដែល​លេប​ចូល​នោះ ក៏​មិន​អាច​ស្ថិត​នៅ​ក្នុង​ពោះ​យូរ​ដែរ វា​នឹង​មាន​ចលនា​ដូច​អាហារ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង ហើយ​នឹង​ចេញ​មក​ក្រៅ​តាម​លាមក។

 

ក្នុង​ករណី​កម្រ​ចំពោះ​ក្មេង​តូច ដែល​លេបស្ករកៅស៊ូចូលពោះក្នុងបរិមាណច្រើន ដែល​រួម​ជាមួយ​នឹង​បញ្ហា​ទល់​លាមក​ផង​នោះ គឺ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្ទះ​ពោះវៀន​បាន ដោយ​ហេតុ​នេះ​ហើយ​ទើប​ជា​មូល​ហេតុ ដែលយើងតែងតែហាមក្មេងៗមិនឱ្យញុំាស្ករកៅស៊ូ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles