
កំពង់ស្ពី៖ ភ្នំឱរ៉ាល់គឺជាភ្នំដែលមានកំពស់ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ភ្នំនេះមានកំពស់ដល់ទៅ ១៨១៣ម៉ែត្រ ដែលហ៊ុំព័ទ្ធទៅដោយ ព្រៃឈើក្រាស់ឃ្មឹកជាច្រើនប្រភេទ រំលេចទៅដោយសម្រស់បៃតងខៀវស្រងាត់ខួបប្រាំង និង វស្សា គួជាទីគយគន់។ ភ្នំនេះមានទីតាំង ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ហើយភ្នំនេះទៀតសោត ត្រូវបានគេដឹងបានថា ជាតំបន់រមណីដ្ឋានធម្មជាតិសុទ្ធសាធ នៅមិនទាន់មានការអភិវឌ្ឈនៅឡើយ។
ប្រភពព័ត៌មានពីគេហទំព័រ ក្នុងស្រុក បានចុះផ្សាយឲ្យដឹងថា អាជ្ញាធរខេត្ដ ជាមួយនឹងក្រសួងទេសចរណ៍បាន ចាប់អារម្មណ៍ មើលឃើញពីសក្ដានុពលអភិវឌ្ឈតំបន់នោះជាតំបន់ទេសចរណ៍ ប្រកបទៅដោយ សម្រស់ស្រស់ត្រកាល អាចទាក់ទាញភ្ញៀវទេសចរណ៍កាន់តែកើនឡើង។ ប៉ុន្ដែមុនពេល រៀបចំគម្រោងអភិវឌ្ឈ អាជ្ញាធរខេត្ដ និងដៃគូ គួតែធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ និងស៊ីជម្រៅ ទៅលើផលប៉ះពាល់ពីការអភិវឌ្ឍក្នុងតំបន់ដ៏ស្រស់ស្អាតមួយនេះ។
លោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺបានមានប្រសាសន៍ផងដែរថា លោក នឹងស្នើរដល់វិស័យឯកជនចូលរួមវិនិយោគ និង អភិវឌ្ឈគម្រោងនេះ ផងដែរខណៈភ្នំនេះ ស្ថិតនៅក្នុងគម្រោងរបស់រដ្ឋបាលខេត្តដែលនឹងធ្វើការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍កម្សាន្តបែបធម្មជាតិ ។
គួសបញ្ជាក់ផងដែរថា ភ្នំឱរ៉ាល់នេះ បើទោះបីជាមានកំពស់ខ្ពស់ ហើយមានព្រៃឈើក្រាស់ ជាមួយនឹងសត្វកាចសាហាវជាច្រើនក៏ពិតមែន ប៉ុន្ដែ ក៏មានប្រជាពលរដ្ឋ អាចធ្វើដំណើរឡើងទៅដល់កំពូលផងដែរ ទាំងថ្មើជើង និងបើករថយន្ដផងដែរ។



អត្ថបទដោយ៖ អឿ អ៊ុយ
